GuidePedia

0
តារា​ឆ្នើម​ Aaron Ramsey ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​លើក​ឡើង​ថា ខ្លួន​ចង់​​ក្លាយ​ជា​កំពូល​ខ្សែ​បម្រើ​ “top-class midfielder” ​ឲ្យ​ដូច​ទៅ​នឹង​អតីត​ប្រធាន​ក្រុម​ Liverpool និង​អតីត​ប្រធាន​ក្រុម​​អង់គ្លេស Steven Gerrard។


២​រដូវ​កាល​ចុង​ក្រោយ ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​វែល Ramsey គឺ​ជា​តួ​អង្គ​ដ៏​សំខាន់​​របស់​ Arsenal ដែល​ជួយ​ឲ្យ​កាំភ្លើង​ធំ លើក​ពាន​ FA Cup ២​ឆ្នាំ​ជាប់​គ្នា និង​អាច​រក​គ្រាប់​បញ្ចូល​ទី​បាន​យ៉ាង​ច្រើន​ទៀត​ផង។

​យ៉ាង​ណា​ក្ដី កីឡាករ​វ័យ​២៤​ឆ្នាំ ជឿ​ថា​​ដើម្បី​ឲ្យ​ក្លាយ​ជា​កំពូល​ខ្សែ​បម្រើ​ម្នាក់ ខ្លួន​ត្រូវ​តែ​​លេង​ឲ្យ​បាន​ល្អ​ទាំង​ការ​ប្រជែង​យក​បាល់ ការ​បញ្ជូន​បាល់ ​ការ​ចុះ​ការពារ និង​មាន​ចំណុច​ច្រើន​ទៀត​ត្រូវ​រៀន​សូត្រ​បន្ថែម ​ដោយ​យល់​ថា នឹង​អាច​ដើរ​តាម​គន្លង​​របស់​កីឡាករ​វ័យ​ ៣៥​ឆ្នាំ (Gerrard) របស់​ក្លិប​ LA Galaxy។

​Ramsey បាន​ប្រាប់​ដល់​ Bleacher Report ថា៖ “ខ្ញុំ​គិត​ថា ដើម្បី​ក្លាយ​ជា​កំពូល​ខ្សែ​បម្រើ​ម្នាក់ យើង​ត្រូវ​តែ​អាច​ប្រជែង​យក​បាល់ ការពារ​ ​បញ្ជូន​បាល់ បង្កើត​ឱកាស និង​​ជួយ​រក​គ្រាប់​បញ្ចូល​ទី។ នោះ​ជា​អ្វី ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​បាន​គ្រប់​យ៉ាង។ បើ​អ្នក​ក្រឡេក​ទៅ​មើល Gerrard គាត់​មាន​ទាំង​អស់​ ​នូវ​​ចំណុច​ទាំង​នោះ ហើយ​នោះ​​​ជា​រឿង​ ដែល​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បាន​ដូច​គាត់”។


​កាល​ពី​រដូវ​កាល​២០១៤/១៥ ​Ramsey ស៊ុត​ឲ្យ​ Arsenal បាន​១០​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​សរុប​ ៤១​ប្រកួត​ ​​ស្រប​ពេល​ Gerrard ស៊ុត​ឲ្យ​ Liverpool បាន​១៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ៣៧​ប្រកួត ប៉ុន្តែ​អតីត​ប្រធាន​ក្រុម​ហង្ស​ក្រហម​រូប​នេះ បាន​បញ្ចប់​អាជីព​ជា​កីឡាករ​ Liverpool ទៅ​ហើយ ដោយ​​ទៅ​លេង​ឲ្យ​ LA Galaxy របស់​អាមេរិក នា​រដូវ​កាល​ថ្មី៕

Post a Comment

 
Top