ក្រុមម្ចាស់ផ្ទះឈីលីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិអ៊ុយរុយហ្គាយដែលមានគ្នាត្រឹម៩នាក់ (Cavani និង Fucile កាតក្រហម) ដោយលទ្ធផល ១-០ អម្បាញ់មិញនេះ។
ក្រុមជម្រើសជាតិឈីលីមិនធ្វើឱ្យបាក់មុខក្នុងទឹកដីខ្លួនឯងឡើយក្នុងការប្រកួតជាមួយអ៊ុយរុយហ្គាយនេះ ដោយបើកការវាយសម្រុកតាំងពីបើកឆាកដំបូង ប៉ុន្តែមិនទាន់អាចទម្លាយសំណាញ់ទីបានទេនៅតង់ទីមួយ ដោយត្រូវរង់ចាំរហូតដល់អ៊ុយរុយហ្គាយបាត់បង់កីឡាករ Edinson Cavani ម្នាក់សិននៅនាទី៦៣ (កាតលឿង២ដង) ទើបអាចបំបែកកំពែងការពារបានសម្រេចនៅនាទី៨១ ដោយខ្សែការពារ Isla ស៊ុតមួួយជើងទម្លុះខ្សែការពារ៤នាក់។
ជិតនឹងចប់ការប្រកួតទៅហើយ ក្រុមទាំងពីរនៅតែវាយសម្រុកគ្នាមិនឈប់ឈរសោះ រហូតដល់នាទី៨៨ក៏បានធ្វើឱ្យខ្សែការពារ Jorge Fucile របស់ក្រុមម្ចាស់ជើងឯកពានរង្វាន់ Copa America ច្រើនជាងគេ ទទួលបានកាតក្រហមបណ្ដេញចេញម្នាក់ទៀត បន្ទាប់ពីទទួលបានកាតលឿងពីរដងដែរ។ ចប់ការប្រកួតម្ចាស់ឈ្នះឈីលីឈ្នះអ៊ុយរុយហ្គាយ ១-០ កក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ៕

Post a Comment