កីឡាករ Antonio Valencia របស់ក្លិបបិសាចក្រហម Manchester United នឹងត្រូវអវត្តមានលេងឲ្យក្រុមជម្រើសជាតិ អេក្វាឌ័រ ក្នុងការប្រកួត Copa America ក្នុងប្រទេស ឈីលី បន្ទាប់ពីទទួលការវះកាត់កជើង។
Valencia ដែលជាប់ជាជម្រើសកីឡាករខ្សែការពារស្តាំ ទីមួយក្នុងក្រសែភ្នែកគ្រូបង្វឹក Louis van Gaal បានទទួលការវះកាត់ព្យាបាលករជើង បន្ទាប់ពីប្រកួតថ្ងៃចុងក្រោយបិទរដូវកាល Man U លេងស្មើ ០-០ ជាមួយនឹងក្លិប Hull City។
កីឡាករវ័យ ២៩ឆ្នាំរូបនេះ ដែលធ្លាប់លេងឲ្យជម្រើសប្រទេសរបស់ខ្លួនបាន ៧៥ដងមកហើយ។ ការប្រកួតពាន Copa America នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនាខាងមុខ ដែលប្រទេស អេក្វាឌ័រ ត្រូវជួបនឹងម្ចាស់ផ្ទះ ឈីលី ក្នុងទីក្រុង Santiago។
ដោយឡែកកីឡាករពីរនាក់ផ្សេងទៀតរបស់ Man U គឺកីឡាករ Marcos Rojo និង Angel Di Maria ក៏ត្រូវបំពេញភារកិច្ចឲ្យប្រទេស អាហ្សង់ទីន ក្នុងការប្រកួតពានរង្វាន់នេះផងដែរ។

Post a Comment