GuidePedia

0
ខ្សែ​បម្រើ​ស្លាប Angel Di Maria ជម្រើសជាតិអាហ្សង់ទីន​បាន​សម្រេច​ចិត្ត​​ថា​​មិន​ចាកចេញ​ពី​ក្រុម Manchester United ​ទេ​រដូវ​កាល​ក្រោយ​នេះ ទោះ​បី​​​ក្លិប PSG ​និង Bayern Munich ​លួងលោម​យ៉ាង​ណា​ក៏​ដោយ។


បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​កាល​ពី​រដូវ​កាល​ដែល​ទើបតែ​បញ្ចប់​ទៅ​នេះ Di Maria ​មាន​ក្លិប​ជា​ច្រើន​ដាក់​តម្លៃ​ខ្លួន​ដើម្បី​ឱ្យ​ចាកចេញ​ពី Old Trafford ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ ស្រប​ពេល​ដែល​ក្រុម​លោក Louis van Gaal ​ក៏​និយាយ​ដែរ​ថា​រឿង​ចាកចេញ​នេះ​គឺ​សម្រេច​លើ​អតីត​កីឡាករ​ Real Madrid ​រូប​នេះ​ផ្ទាល់​តែ​ម្ដង។

យ៉ាង​ណា​មិញ​សាមី​ខ្លួន​​ផ្ទាល់ បាន​ចេញ​មក​បញ្ជាក់​ថា​មិន​ទាន់​ចង់​ចេញ​ពី​បិសាច​ក្រហម​ទេ ហើយ​សង្ឃឹម​នឹង​អាច​មាន​ទម្រង់​លេង​​ល្អ​ឡើង​វិញ​បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍ Copa America ​ទៀត​ផង។ “ខ្ញុំ​ទើប​តែ​បញ្ចប់​រដូវ​កាល​ដំបូង​នៅ Man Utd។ វា​ជា​រដូវ​កាល​លំបាក​បំផុត​សម្រាប់​ខ្ញុំ ដោយសារ​តែ​វា​ជា​ប្រទេស​ថ្មី​ និង​លីក​ថ្មី ហើយ​ណា​មួយ​លីក​នេះ​ក៏​ពិបាក​ជាង​នៅ​អេស្ប៉ាញ​ដែរ។

ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ដូច​ចិត្ត​ទាល់តែ​សោះ។ ពេល​នេះ​ខ្ញុំ​កំពុង​ត្រៀម Copa America ​ហើយ​បន្ទាប់​ពី​នោះ​ខ្ញុំ​នឹង​ទៅ​ Old Trafford ​វិញ​ដើម្បី​ហ្វឹកហាត់​បន្ថែម​ទៀត”។ កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​បន្ថែម ។


Di Maria ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​នៅ​អង់គ្លេស​ ៥៩,៧​លាន​ផោន (​ជាង​៩១​លាន​ដុល្លារ​អាមេរិក) ដែល​ក្រុម​ Man Utd ​ទិញ​ពី Real Madrid ​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​មួយ​រដូវ​កាល​កន្លង​មក​នេះ រូប​គេ​ហាក់​ដូចជា​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​នោះ​ទេ ដោយ​៣២​ប្រកួត ​រក​គ្រាប់​បាល់​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ ៕

Post a Comment

 
Top