GuidePedia

0
ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជានឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិក្នុងតំបន់ អាស៊ានដូចគ្នា មីយ៉ាន់ម៉ា ក្នុងជំនួបមិត្តភាពអន្តរជាតិនៅប្រទេសថៃនាម៉ោង ៥:០០នាទីល្ងាចនេះ ដើម្បីដកស្រង់បទពិសោធន៍បន្ថែម និងស្វែងរក ចំណុចខ្វះចន្លោះ មុនទៅលេងវគ្គជម្រុះជុំទី២នៃ World Cup 2018 នៅរុស្ស៊ីដូចគ្នា ។


កម្ពុជា ធ្វើមិនបានល្អពេលជួបជាមួយក្រុមជម្រើសជាតិឡាវ នៅពហុកីឡដ្ឋានជាតិកាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៥ កន្លងទៅដោយបានរបូត១គ្រាប់វិញ ក្រោយ នាំមុខ ឡាវបាន៦នាទីនៅនាទី៤៦ក្នុងវគ្គទី២នៃមិត្តភាពអន្តរជាតិ និងសុទ្ធតែក្រុមមានឈ្មោះលេងនៅជុំទី២នៃ World Cup 2018 ខាងមុខដូចគ្នា ។

ការអត្តមានកីឡាករខ្សែប្រយុទ្ធជួរមុខ ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និងចាន់ វឌ្ឍនាកា រឹតតែធ្វើឲ្យទម្រង់លេងរបស់ កម្ពុជា ប្រែប្រួលទម្រង់លេងជាខ្លាំង និងមិន សង់តង់គ្នាសោះដូចកាលបំបាក់ជម្រើសជាតិម៉ាកាវ ៣-០ ដាច់នៅស្តាត ចាស់នៃវគ្គជម្រុះ World Cup 2018 ជុំទី១ ជើងទី១ ។ កម្ពុជា លេងមិនឈ្នះមីយ៉ាន់ម៉ា សោះក្នុងចំណោម៤ប្រកួតចុង ក្រោយដែលជួបគ្នាពោលគឺបានចាញ់ ១-០ ចំនួនពីរដង ៣០ និង ៣-២ ៕


ក្រុមឈុតធំត្រៀមជួបគ្នាល្ងាចនេះនៅមិត្តភាពអន្តរជាតិ មុនពេលឈុតតូចយុវជន U-23 ក៏ត្រៀមជួបគ្នាផងដែរនាយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខក្នុង ព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរីនៃការប្រ កួតសន្សំពិន្ទុពីក្នុងពូល A ៕

Post a Comment

 
Top