GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិ ឈុតតូច យុវជនអាយុវក្រោម ២៣ឆ្នាំកម្ពុជា រឹតតែមានសង្ឃឹមច្រើន ពេលជួបជា មួយក្រុម U-23 របស់ឥណ្ឌូនេស៊ីម៉ោង ៧៖៣០នាទី យប់ស្អែកនេះ (ម៉ោងនៅកម្ពុជា) ខណៈដែល ម្ចាស់ផ្ទះសិង្ហបុរី បាន ចាញ់ក្រុមកំពូលតារាង មីយ៉ាន់ម៉ា ២-១ យប់មិញនេះ ។


ការបរាជ័យរបស់សិង្ហបុរី ពីការប្រកួតសន្សំពិន្ទុប្រចាំពូល A នៃកីឡា SEA Games ថ្នាក់តំបន់អាស៊ាន លើកទី២៨ ឆ្នាំ ២០១៥ បានបើកផ្លូវឲ្យ U-23 កម្ពុជា កាន់តែមានសង្ឃឹម និងតស៊ូខ្លាំងឡើង ដើម្បីយកឈ្នះឥណ្ឌូនេស៊ី ថ្ងៃសៅរ៍ ទី០៦ ខែមិថុនាស្អែកនេះ ក្រោយពីធ្វើបាន ល្អម្តងមកហើយ កាលពីបំបាក់ U-23 ហ្វីលីពីន ៣-១ ពីមួយប្រកួតដំបូងរបស់ខ្លួន ដើម្បីឡើងទៅឈរ នៅលេខ២ ក្នុងពូលបណ្តោះអាសន្ន ។

ប្រសិនបើឈ្នះឥណ្ឌូនេស៊ី ស្អែកនេះមែន មានន័យថា កម្ពុជា រឹតតែមានសង្ឃឹមខ្ពស់ ក្នុងការឡើងទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយទប់យកស្មើ ពេលជួប ម្ចាស់ផ្ទះសិង្ហបុរី នាថ្ងៃទី០៨ មិថុនា ក៏បាន ទោះចាញ់ក្រុមខ្លាំង មីយ៉ាន់ម៉ា ថ្ងៃទី១០ មិថុនា ចុងក្រោយក៏ដោយ ។ ប្រសិនបើបញ្ចប់ ទៅដោយចំណាត់ថ្នាក់លេខ២ ក្នុងពូល A កម្ពុជា អាចជួបក្រុមខ្លាំងថៃ ឬក៏ វៀតណាម នៅវគ្គខ្វែងទល់នឹងពូល B នៃវគ្គ៤ក្រុមចុងក្រោយ ដែលសុទ្ធសឹងតែជាសត្រូវចាស់ របស់កម្ពុជា ដែល លេងមិនដែលឈ្នះសោះ ។


យ៉ាងណាក៏ដោយផ្អែកទៅតាមទម្រង់លេង និងសហការគ្នា បានល្អពេលឈ្នះ ហ្វីលីពីន ៣-១ និងនាំមុខ ២-០ មុននោះ កម្ពុជា ហាក់ដូចជាមិនបារម្ភប៉ុន្មានទេ ខណៈដែលកីឡាករសំខាន់ៗ ពុំមានបញ្ហារបួសនោះឡើយ តែគ្រូបង្វឹកជនជាតិ កូរ៉េខាងត្បូងលោក Lee Tae Hoon បានថ្លែងប្រាប់ពីសិង្ហបុរីថា “ទោះជាបែបនេះក្តី យើងមិនត្រូវមើលស្រាល U-23 ឥណ្ឌូនេស៊ីឡើយ ហើយលទ្ធផលឈ្នះ គឺសុទ្ធតែត្រូវដូចគ្នា ដើម្បីមានសិទ្ធិឡើងទៅវគ្គ Semi-Final ទោះជាគេបានចាញ់ មីយ៉ាន់ម៉ា ៤-២ ក្នុងមួយប្រកួតដំបូង របស់គេក៏ដោយ” ៕

Post a Comment

 
Top