GuidePedia

0
ក្រុមអត្តពលិក របស់ម្ចាស់ផ្ទះសិង្ហបុរី បានវាយដណ្តើម យកមេដាយបានចំនួន ១៨គ្រឿងហើយ ជូនជាតិរបស់ខ្លួន នៅមុនថ្ងៃសម្ភោធ បើកកីឡាថ្នាក់តំបន់អាស៊ាន SEA Games លើកទី២៨ ឆ្នាំ២០១៥ ល្ងាចនេះ ដោយមានអត្ត ពលិករបស់ប្រទេសវៀតណាម បានកំពុងតែតាម ពីក្រោយពីការឈ្នះមេដាយ បាន ១០គ្រឿង ។


គិតមកដល់ថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០១៥ នេះមាន ៦ប្រទេស ដែលឈ្នះមេដាយរួមមាន វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះ សិង្ហបុរីកំពុងតែនាំមុខ គេដាច់នៅឡើយ ខណៈដែល ៥ប្រទេសផ្សេងទៀតមាន កម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត នៅតែគ្មានដូចគ្នា ។

ក្នុងការទៅចូលរួមប្រកួតនៃយុទ្ធនាការ ដែលមានរយៈពេល ២ឆ្នាំម្តងនេះក្នុងចំណោមអត្តពលិក សរុបប្រមាណ ៧០០០ នាក់ ធ្វើការប្រកួតប្រជែង ទៅលើក ៣៦ប្រភេទកីឡា និងចែកចេញជា ៤០២វិញ្ញាសា ខណៈដែលកម្ពុជាមាន ២២ប្រភេទកីឡា និងអត្តពលិកសរុបចំនួន ១៧៦រូប សម្រាប់ការចូលរួមលើកនេះ ស្របពេលដែលទោះ មិនទាន់ឈ្នះមេដាយ១នឹង គេក៏ដោយ តែកីឡាករ ដ៏មានឥទ្ធិពល ប៉េតង់ នឹងចាប់ផ្តើម នាថ្ងៃសៅរ៍ស្អែកនេះ បន្ទាប់ពីសម្ពោធ បើកកម្មវិធីជាផ្លូវការនា ម៉ោង ៧៖០០ នាទីយប់នេះ ។


ឆ្លងកាត់ការប្រកួតចាប់ពីថ្ងៃទី២៨ ខែឧសភាមកនោះ ចំនួនមេដាយចំនួន ៥៣គ្រឿង ត្រូវបានចែក ជូនអត្តពលិករួចរាល់ ដោយមាន មេដាយមាស ១៤គ្រឿង បា្រក់ ១៤គ្រឿង និងមេដាយសំរិទ្ធ ២៥គ្រឿង ខណៈដែលម្ចាស់ ផ្ទះសិង្ហបុរីបាននាំ មុខគេដាច់តាំងពី ថ្ងៃបើកឆាកមកម្ល៉េះ ពីមេដាយសរុប ៤០២គ្រឿង ដែលត្រៀមនឹង ចែកជូន ជាបន្តបន្ទាប់មកទៀត ៕

Post a Comment

 
Top