GuidePedia

0
នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មាន​ព័ត៌មាន​មួយ​បាន​លេច​លឺ​ថា​ Man Utd មាន​គម្រោង​ទិញ​ក្លឹប​បាល់ទាត់​មួយ ​នៅ​លីក​កំពូល​អូស្ត្រាលី ​(A-League )។​ នេះ​បើ​យោង​តាម​គេហទំព័រ​ 101greatgoal បាន​ចេញ​ផ្សាយ​។



ដោយ​ឡែក​ បើ​យោង​តាម​របាយការណ៍​មួយ​ពី​ប៉ុស្តិ៍​វិទ្យុ Aussie radio station 3aw បាន​ឲ្យ​ដឹង​ថា​ ក្លឹប​បិសាច​ក្រហម​កំពុង​ ពិចារណា​ទិញ​ក្លឹប​ Melbourne Victory ។ ប្រសិន​បើ ​ព័ត៌មាន​នេះ​ពិត​មែន​នោះ​ Man Utd អាច​ក្លាយ​ជា​គូរ​ប្រជែង​របស់​ក្លឹប​អ្នក​ជិត​ខាង​ Man City​ នៅ​លីក​កំពូល​អូស្ត្រាលី​ ហើយ​ដោយ​សារ​តែ​ក្លឹប​នេះ​បាន​ទិញ​ក្លឹប ​ Melbourne City FC កាល​ពី​មុន។ Melbourne City FC​ ដែល​ពី​មុន​មាន​ឈ្មោះ​ថា​ Melbourne Heart ត្រូវ​បាន​ក្លឹប​មេឃ​ខៀវ​ Man City​ ទិញ​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​តម្លៃ ១២​លាន​ដុល្លារ។

យ៉ាងណាមិញ​រឿង​មួយ​ទៀត​ដែល​គួរ​ឲ្យ​សង្ស័យ​ដែល​ថា​Man Utd ទិញ​ ក្លឹប​ Melbourne Victory នោះ​គឺ​ ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​រឹត​បន្តឹង​របស់ ​UEFA ដោយ​សារ​តែ​ក្លឹប​ស្ថិត​ក្នុង​ការ​ដាក់​បញ្ញត្តិ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ឲ្យ​សមស្រប​របស់​ខ្លួន​ ពេល​មាន​កៅអី​ទៅ​លេង​នៅ​ Champios league ( financial fair play rules )។


ចំណែក​ក្លឹប​​ Melbourne Victory ដែល​បិសាច​ក្រហម​ល្បី​ថា ​ចង់​ទិញ​នោះ​ ទើប​តែ​ឈ្នះ​ជើង​ឯក​ A-League ជា​លើក​ទី​បី ​របស់​ខ្លួន​កាល​ពី​ថ្មីៗ​នេះ​​ ស្រប​ពេល​ដែល​កំពុង​តែ​មាន​ការ​គាំទ្រ​ច្រើន​ជាង​គេ​ផង​ដែរ​ នៅ​អូស្ត្រាលី។

Post a Comment

 
Top