សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ធ្លាប់បានយកប្រាក់ទៅឱ្យសហព័ន្ធបាល់ទាត់ប្រទេសអៀរឡង់ FAI ចំនួន៥លានដុល្លារ ដើម្បីបញ្ចប់ការតវ៉ារឿងបាល់ប៉ះដៃ Thierry Henry អំឡុងពេលប្រកួតវគ្គ Play Off ពានរង្វាន់ World Cup 2010 រវាងក្រុមជម្រើសជាតិបារាំង និងអៀរឡង់នៅឆ្នាំ២០០៩។ នេះបើតាមលោក John Delaney ប្រធានសហព័ន្ធបាល់ទាត់អៀរឡង់បាននិយាយ។
អំឡុងឆ្នាំ២០០៩ ប្រទេសអៀរឡង់ និងបារាំងបានប្រកួតគ្នាវគ្គ Play Off ដើម្បីបានកៅអីឡើងទៅលេងក្នុងពានរង្វាន់ FIFA World Cup ដែលធ្វើឡើងនៅអាហ្វ្រិកខាងត្បូងនៅឆ្នាំ២០១០។
ក្នុងការប្រកួតនោះដែរ ក្រុមបារាំងបានយកឈ្នះក្រុមអៀរឡង់ដោយលទ្ធផល២-១ (គិតទាំងពីរជើង) ប៉ុន្តែគ្រាប់បាល់ជ័យជម្នះដែល Henry ធ្វើបាននោះ គឺជាបាល់យកដៃទៅជួយទើបអាចស៊ុតបញ្ចូលទីបាន ប៉ុន្តែភ្លាមនោះអាជ្ញាកណ្ដាលជនជាតិស្វីសក៏មិនបានចាប់ដែរព្រោះមិនបានឃើញឱ្យប្រាកដ។
ក្រោយពីប្រកួតនោះចប់ ទើបខាងសហព័ន្ធកីឡាអៀរឡង់សើរើឡើងវិញដើម្បីឱ្យមានការប្រកួតសាជាថ្មី ប៉ុន្តែបែរជាត្រូវខាង FIFA ផ្ដល់ជាប្រាក់៥លានដុល្លារអាមេរិក ដើម្បីបញ្ចប់ការតវ៉ានោះទៅវិញដើម្បីកុំឱ្យមានរឿងរ៉ាវវែងឆ្ងាយ។
រឿងខាងលើនេះត្រូវបានលោក Delaney និយាយជាសាធារណៈបន្ទាប់ពីលោក Sepp Blatter លាឈប់ពីតំណែង ហើយក៏អាចចាត់ទុកថាជាភស្តុតាងថ្មីមួយសម្រាប់បញ្ជាក់ថាខាង FIFA ពិតជាធ្លាប់ធ្វើរឿងស្មោកគ្រោកច្រើនមែន ទើបបណ្ដាលឱ្យមានការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រហូតដល់ទៅ១៤នាក់ដូច្នេះ៕

លោក Delaney

Post a Comment