ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ១-០ នាការប្រកួតមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន Samut Sakhon ប្រទេសថៃល្ងាចមិញនេះ។ ១គ្រាប់ជ័យជម្នះនេះ រកបានដោយកីឡាករ ឃីម បូរី នៅនាទី៣៨។
នេះជាការប្រកួតមិត្តភាពលើកចុងក្រោយហើយសម្រាប់ក្រុមកម្ពុជា នៅមុនយុទ្ធនាការជម្រុះ FIFA World Cup តំបន់អាស៊ីនាពេលដ៏ខ្លីខាងមុខ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន Kazunori Ohara ក្រុមកម្ពុជា នឹងត្រូវទទួលភ្ញៀវសិង្ហបុរី នាថ្ងៃទី១១ ខែមិថុនាសប្ដាហ៍ក្រោយ នៅកីឡដ្ឋានជាតិអូឡាំពិក៕

Post a Comment