GuidePedia

0
កីឡាករ​វាយ​កូន​គោល Jordan Spieth បាន​​បន្ត​រដូវ​កាល​ដ៏​ជោគ​ជ័យ​របស់​គេ​ ក្រោយ​ពី​បាន​បន្ថែម​ជ័យ​ជម្នះ​ទៅ​លើ​ការ​ឈ្នះ​ពាន Masters​ ជា​ប្រវត្តិ​សាស្ត្រ​របស់​គេ​​តាម​រយៈ​​ការ​ដណ្តើម​​បាន​ពិន្ទុ​នាំ​មុខ​ក្នុង​ការ​ប្រជែង​ជុំ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ឈ្នះ​ពាន US Open ជា​លើក​ទី​ ១ ​របស់​គេ​។​


ការ​ទទួល​ជ័យ​ជម្នះ​តាម​រយៈ​ការ​នាំ​មុខ​ ១ ​លើ​របស់​​កីឡាករ​នៅ​រដ្ឋ​ តិក​សាស ​វ័យ ​២១ ​ឆ្នាំ​រូប​នេះ ​លើ​កីឡាករ​អាមេ​រិក​ដូច​គ្នា Dustin Johnson និង​កីឡាករ​អា​​ហ្វ្រិក​​ខាង​ត្បូង Louis Oosthuizen នៅ​លើ​ទីលាន Chambers Bay ធ្វើ​ឲ្យ Spieth ស្ថិត​នៅ​​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​បំពេញ​ការ​​ឈ្នះ​ពាន​​រង្វាន់​ធំ​ទាំង​ពីរ​ក្នុង​​ឆ្នាំ​តែ​មួយ​។


Spieth រក​បាន​ពិន្ទុ​ក្នុង​ជុំ​ចុង​ក្រោយ​ ៦៩​ ​ពិន្ទុ ​ដើម្បី​​ទទួល​បាន​ពិន្ទុ​សរុប ​២៧៥ និង​ដើម្បី​រា​រាំង​មិន​ឲ្យ Johnson ឈ្នះ​​ពាន​ធំ​ជា​លើក​ទី ​១ ក្រោយ​ពី​​រូប​គេ​បាន​រង​បរា​ជ័យ​ទាំង​ខក​ចិត្ត បន្ទាប់​ពី​ធ្វើ​​​ឲ្យ​មាន​កំហុស​បី​លើក​ក្នុង​ការ​ប្រកួ​តលើ​​រន្ធ​ទី​១៨​៕

Post a Comment

 
Top