ក្រុមគ្រីកឃីតប៉ាគីស្ថាន បានកំណត់គោលដៅរបស់ខ្លួនរួចរាល់ថា នឹងសម្រេចឲ្យបានជោគជ័យលើក្រុមអង់គ្លេស នៅការប្រកួតជាលើកទី ៣ របស់ខ្លួន និងជាការប្រកួតចុងក្រោយ សម្រាប់ប្រធានក្រុម Misbah-ul-Haq ដែលជាកីឡាករជោគជ័យបំផុតរបស់ប្រទេសមួយនេះ បន្ទាប់ពីលោកបានប្រកាសឲ្យដឹងពីការចូលនិវត្តន៍របស់លោកនោះ។
កីឡាករវ័យ ៤១ ឆ្នាំម្នាក់នេះ ដែលបានលាឈប់ពីការប្រកួតគ្រីកឃីត ១ ថ្ងៃ ក្រោយការប្រកួត World Cup កាលពីដើមឆ្នាំនេះ បាននិយាយបង្ហើបឲ្យដឹងថា លោកនឹងចាកចេញពីការប្រកួត ក្រោយពីការប្រកួត ២ លើកទៀត ជាមួយក្រុមឥណ្ឌា នៅខែធ្នូ និងខែមករាឆ្នាំក្រោយ។
ប៉ុន្តែដោយសារតែទំនាក់ទំនងប្រទេសទាំងពីរ កាន់តែដុនដាបទៅនោះ មានន័យថា ការជួបគ្នារវាងប្រទេសរបស់លោក ជាមួយក្រុមអង់គ្លេស អាចជាការប្រកួតចុងក្រោយរបស់លោកហើយ។
កីឡាករ Misbah បាននិយាយថា និយាយតាមត្រង់ទៅ លោកមិនទាន់បានធ្វើការសម្រេចចិត្តថា នឹងត្រូវចូលនិវត្តន៍ឬយ៉ាងណានោះទេ។ លោកមិនទាន់ដឹងច្បាស់នោះទេថា នឹងត្រូវលេងយ៉ាងម៉េច ជាមួយក្រុមឥណ្ឌា នៅក្នុងរដូវកាលនេះ ឬត្រូវមានជម្រើសផ្សេងទៀត ដូច្នេះហើយលោកមិនទាន់ធ្វើការសម្រេចចិត្តថាយ៉ាងណានោះទេ។
សូមបញ្ជាក់ថា ប៉ាគីស្ថានបានឈ្នះមុន ក្នុងលទ្ធផល ១-០ រួចទៅហើយ ជាមួយក្រុមអង់គ្លេស បន្ទាប់ពីឈ្នះការប្រកួតទី ២ ជាមួយនឹងការរត់ ១៧៨ លើក នៅក្រុងឌូបៃ។ ដោយឡែក ការប្រកួតលើកដំបូងបានបញ្ចប់ទៅដោយលទ្ធផលស្មើតែប៉ុណ្ណោះ។
តែក្នុងករណីដែលឈ្នះដោយលទ្ធផល ២-០ នោះ នឹងធ្វើឲ្យក្រុមប៉ាគីស្ថាន ឡើងទៅលេខ ២ លើតារាងចំណាត់ថ្នាក់កីឡាគ្រីកឃីតអន្តរជាតិ ដែលជាតំណែងមួយពួកគេធ្លាប់ក្តោបក្តាប់បានប៉ុន្មានថ្ងៃដែរ កាលពី ខែសីហា ឆ្នាំ ២០០៦៕

Post a Comment