Jose Mourinho អ្នកចាត់ការក្រុម Chelsea កាន់តែមានសម្ពាធខ្លាំងឡើងៗ បន្ទាប់ពីចាញ់៥ប្រកួត ក្នុងការប្រកួត១០លើករដូវកាលថ្មីនេះ។ មានសេចក្ដីរាយ -ការណ៍ ថា អ្នកចាត់ការរហស្សនាម “Special One” រូបនេះ នឹងអាចបាត់បង់តំណែង បើភ្លាត់ចាញ់ Liverpool នៅកីឡដ្ឋាន Stamford Bridge យប់នេះ។
ប៉ុន្តែបើតោខៀវ បណ្ដេញអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះចេញមែន តើមានបេក្ខភាពរូបណាខ្លះ អាចទៅជំនួសតំណែងមួយនេះ? ខាងក្រោមនេះ គឺជាបេក្ខភាពចំនួន៥នាក់ ដែលគេជឿថា នឹងអាចទៅដឹកនាំ Chelsea បើ Mourinho ចាកចេញ៖
១. Carlo Ancelotti
អតីតអ្នកចាត់ការក្រុម Real Madrid រូបនេះ ធ្លាប់ដឹកនាំ Chelsea ម្ដងហើយ នៅចន្លោះឆ្នាំ២០០៩-១១ និងធ្លាប់ជួយឲ្យតោខៀវ លើកពាន៣រដូវកាលដំបូង Premier League, FA Cup និង FA Community Shield។ បច្ចុប្បន្នបុរសសញ្ជាតិអ៊ីតាលីវ័យ៥៦ឆ្នាំរូបនេះ ពុំទាន់ដឹកនាំក្រុមណាទេ។
២. Pep Guardiola
Pep ពុំទាន់យល់ព្រមតកុងត្រាថ្មីជាមួយក្រុម Bayern Munich នៅឡើយទេ ខណៈដែលក្រុម Premier League មាន Arsenal និង Manchester City ក៏កំពុងចាប់អារម្មណ៍ខ្លាំង ប៉ុន្តែគេជឿថា ម្ចាស់ក្លិប Chelsea ក៏ត្រៀមប្រជែងយកបុរសរូបនេះផងដែរ បន្ទាប់ពី Pep ធ្លាប់មានស្នាដៃល្អទាំងនៅដឹកនាំ Barcelona និង Bayern។
៣. Diego Simeone
អ្នកចាត់ការក្រុម Atletico Madrid រូបនេះ ក៏ជាជម្រើសល្អមួយដែរ បើសិនជារូបលោកចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មី ព្រមទៅដឹកនាំនៅ Premier League។ Simeone ធ្លាប់ឈ្នះ La Liga កាលឆ្នាំ២០១៤ ដោយអាចប្រជែងជាមួយក្រុមយក្ស Real Madrid និង Barcelona បាន ហើយនេះជាស្នាដៃដ៏អស្ចារ្យបំផុតរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៤៥ឆ្នាំរូបនេះ។
៤. Antonio Conte
សេចក្ដីរាយការណ៍ពី Gazzetta dello Sport សប្ដាហ៍មុន បានឲ្យដឹងថា Chelsea កំពុងចាប់អារម្មណ៍អតីតអ្នកចាត់ការក្រុម Juventus និងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីបច្ចុប្បន្នរូបនេះខ្លាំង។ Conte ឡើងដឹកនាំ Juventus កាលឆ្នាំ២០១១ និងជួយឲ្យសេះបង្កង់ ឈ្នះពានលីកកំពូល Serie A ៣រដូវកាលជាប់ៗគ្នា មុនលោកលាលែងពីតំណែង កាលឆ្នាំ២០១៤។
៥. Ronald Koeman
អ្នកចាត់ការក្រុម Southampton រូបនេះ ក៏ជាបេក្ខភាពមួយរូប ស្ថិតក្នុងជម្រើសរបស់តោខៀវដែរ បន្ទាប់ពីបុរសសញ្ជាតិហុល្លង់វ័យ៥២ឆ្នាំរូបនេះ ដឹកនាំក្រុមបង្ហាញទម្រង់លេងយ៉ាងល្អនៅ Premier Leagie ទោះរដូវកាលមុនលក់កីឡាករសំខាន់ៗអស់ច្រើនក៏ដោយ ក៏រដូវកាលនេះ Southampton នៅតែបង្ហាញទម្រង់គួរឲ្យភ្ញាក់ផ្អើលដដែល៕

Post a Comment