អង្គភាពរៀបចំការប្រកួតយុទ្ធគុនចម្រុះ (MMA) ដ៏ធំបំផុតរបស់ប្រទេសថៃ នឹងនាំយកកីឡាករកម្ពុជា ២ នាក់ម្ដងទៀត ខណៈដែលកីឡាករថៃ រិទ្ធី និងឌូ ម៉េង នឹងត្រូវធ្វើការប្រកួតក្នុងកម្មវិធី Full Metal Dojo 7។
ព្រឹត្តិការណ៍ នឹងត្រូវរៀបចំឡើងនៅក្លិបរាត្រី Insanity ក្នុងរាជធានីបាងកក នៅថ្ងៃសៅរ៍នេះ ហើយអ្នកប្រយុទ្ធកម្ពុជាទាំងពីរនាក់នេះ នឹងប្រឈមមុខនឹងការប្រកួតដ៏តានតឹង។ ថៃ រិទ្ធី មានកំណត់ត្រាឈ្នះ ៤ លើក និងមិនដែលចាញ់សោះ ប៉ុន្តែ មានបទពិសោធក្នុងយុទ្ធគុនចម្រុះច្រើនជាងកំណត់ត្រារបស់គេទៅទៀត។
រូបគេនឹងត្រូវធ្វើការប្រកួតក្នុងនាមជាតំណាងឲ្យក្រុមកម្ពុជា Top Team ហើយនឹងត្រូវជួបការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងកីឡាករ Jaroslav Jartim ដែលមកពីប្រទេសសាធារណរដ្ឋឆែក។
Jartim នឹងធ្វើការប្រកួតតំណាងឲ្យក្លិប Legacy Gym ក្នុងខេត្ត Ubon Ratchatani ហើយអ្នកប្រយុទ្ធក្បាច់គុនចម្រុះរបស់ឆែករូបនេះ នឹងសម្លឹងរកការសងសឹកមួយ ក្រោយពី រិទ្ធី បានយកឈ្នះក្នុងទឹកទី ១ លើមិត្ដរួមក្រុមម្នាក់របស់គេក្នុងកម្មវិធីប្រកួត FMD 4 កាលពីខែកុម្ភៈ។
ក្រោយពីបានធ្វើការប្រកួតក្នុងកម្មវិធី Full Metal Dojo ម្ដងរួចជាស្រេច កីឡាករកម្ពុជារូបនេះ ដឹងពីអ្វីដែលត្រូវរំពឹងទុក ហើយបាននិយាយថា រូបគេនឹងផ្តោតអារម្មណ៍ទៅលើការប្រកួតនៅពីមុខអ្នកគាំទ្រកីឡាយុទ្ធគុនចម្រុះរបស់ថៃម្ដងទៀត។
ថៃ រិទ្ធី បានឲ្យដឹងថា៖ «ខ្ញុំពិតជារំភើបណាស់ក្នុងការប្រកួតសម្រាប់កម្មវិធី FMD ម្ដងទៀត ពីព្រោះកាលពីលើកមុន ខ្ញុំបានប្រកួតនៅទីនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានទទួលនូវការគាំទ្រជាច្រើន។ ខ្ញុំនឹងផ្ដល់ភាពរំភើបដល់អ្នកគាំទ្រ ពីព្រោះទោះបីឈ្នះ ឬចាញ់ វានឹងក្លាយជាការប្រកួតដ៏រំភើបមួយ»។
កីឡាករកម្ពុជាផ្សេងទៀតដែលនឹងត្រូវធ្វើដំណើរទៅប្រកួតដែរនោះគឺ ឌូ ម៉េង ដែលនឹងធ្វើការបង្ហាញខ្លួនជាលើកទី ១ ប៉ុន្តែ ត្រូវបានគេជឿជាក់ថា មានបទពិសោធក្នុង MMA ជាច្រើននៅរាជធានីភ្នំពេញ។ កីឡាកររូបនេះ នឹងត្រូវប៉ះជាមួយកីឡាករហ្វីលីពីន Jhaymie Gayman៕

Post a Comment