GuidePedia

0
ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ឆ្ងល់​មែន​ទែន ចំពោះ​យុទ្ធសាស្ត្រ​របស់​លោក Jose Mourinho ​ដែល​ហ៊ាន​បោះបង់​កីឡាករ​២​នាក់ គឺ Schurrle ​និង​ Salah ចោល​ មក​ជ្រើសរើស​យក​កីឡាករ​វ័យ​ក្មេង Juan Cuadrado ​​វិញ។ គេហទំព័រ​ Goal ​បាន​បញ្ជាក់​ប្រាប់​ទៅ​មិត្ត​អ្នក​អាន​ចំពោះ​ចម្ងល់​អ្នក​គាំទ្រ​តោ​ខៀវ Chelsea ​ទាំង​អស់​ថា៖

១. Andre Schurrle និង Cuadrado ​លេង​តំបន់​ដូច​គ្នា​ តែ​បច្ចេកទេស​ខុស​គ្នា

អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា ខ្សែ​បម្រើ​ស្លាប​ជម្រើស​ជាតិ​អាល្លឺម៉ង់​អាច​មាន​ភាគរយ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​កីឡាករ​ជម្រើស​កូឡុំប៊ី​មែន ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​លោក Mourinho ​ចង់​បាន​នោះ​ទេ។ ខ្សែ​បម្រើ​ស្លាប​គឺ​មិន​គិត​តែ​ពី​រឿង​រក​គ្រាប់​បាល់​នោះ​ឡើយ រូប​គេ​ត្រូវ​ចេះ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម បង្កើត​ឱកាស​ឱ្យ​បាន​ច្រើន ចេះ​ចុះ​មក​ជួយ​នៅ​តំបន់​ការពារ​ និង​គ្រប់គ្រង​បាល់​ឱ្យ​បាន​ល្អ​ផង​ដែរ។ អ្វី​ទាំង​អស់​នេះ​គឺ​ Cuadrado ​មាន​ច្រើន​ជាង​ Schurrle ​ហើយ​ក៏​ត្រូវ​ចិត្ត​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ផង​ដែរ។

២. Cuadrado ​មិន​ជាន់​ Role ​ខ្សែ​ប្រយុទ្ធ Costa និង Hazard ​នោះ​ទេ

ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​រូបនេះ​លេង​មិន​ជាន់​ Role ​កីឡាករ​សំខាន់​ៗ​នៅ​ក្នុង​ក្រុម​នោះ​ទេ ដូចជា Costa , Hazard , Oscar ​និង​ Fabregas ​ជា​ដើម ​ពោល​គឺ​រូប​គេ​លេង​នៅ​ស្លាប​ស្ដាំ​តែ​មួយ​មុខ​គត់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដាក់​អតីត​កីឡាករ​របស់ Fiorentina ​រូប​នេះ​ចូល​គឺ​កាន់​តែ​អាច​ឱ្យ​តោ​ខៀវ​មាន​កម្លាំង​ប្រយុទ្ធ​ថែម​ទៀត ព្រោះ​រូប​គេ​មាន​សមត្ថភាព Assists ​គ្រាប់​បាល់​បាន​ច្រើន​មិន​ចាញ់ Fabregas ​ប៉ុន្មាន​នោះ​ទេ។

មួយ​វិញ​ទៀត បាន​កីឡាករ​រូប​នេះ​មក​ជួយ​គឺ​កាន់​តែ​ងាយ​ស្រួល​ដល់​កីឡាករ​ពាក់​អាវ​លេខ​៤​ខ្លះ ពោល​គឺ​អាច​ឱ្យ​រូប​គេ​មក​ជួយ​ការពារ​នៅ​តំបន់​ស្លាប​ស្ដាំ​បាន​ច្រើន​ផង​ដែរ។
ហេតុ​ផល​ទាំង​ពីរ​នេះ​ហើយ ដែល​គេហទំព័រ Goal ​បាន​អះអាង​ថា​ជា​ហេតុ​ផល​ធ្វើ​ឱ្យ​អតីត​អ្នក​ចាត់​ការ​ក្រុម Real Madrid ​ខាងលើ​សុខចិត្ត​បោះ​កីឡាករ​២​នាក់​ដូរ​មក​យក​ម្នាក់​វិញ​នោះ។ ចុះ​បើ​តាម​គំនិត​មិត្ត​អ្នក​អាន​វិញ​ គិត​ថា​យ៉ាង​ណា​ដែរ?

Post a Comment

 
Top