ក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich បានលត់ Arsenal ៥-១ ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល F នៅកីឡដ្ឋាន Allianz Arena យប់មិញ និងធ្វើឲ្យវាសនាកាំភ្លើងធំ លែងនៅក្នុងដៃខ្លួនឯងទៀតហើយ ដើម្បីសង្ឃឹមអាចឡើងទៅវគ្គបន្ទាប់។
ម្ចាស់ផ្ទះ Bayern បានបំបាក់កាំភ្លើងធំ ៣-០ នៅតង់ទី១ ដោយ Robert Lewandowski នាទីទី១០, Thomas Muller និង David Alaba ស៊ុតនៅនាទី១៩ និង៤៥។ ចូលដល់តង់ទី២ Arjen Robben បានថែម១គ្រាប់ទៀតនៅនាទី៥៥ មុនពេលខ្សែប្រយុទ្ធ Olivier Giroud បានបាញ់ឲ្យកាំភ្លើងធំ ១គ្រាប់វិញនៅនាទី៦៩ ខណៈដែល Muller ដដែលបានបញ្ចប់គ្រាប់ទី៥ នៅចុងម៉ោងនាទី៨៩។
លទ្ធផលនេះ បានធ្វើឲ្យក្រុមលោក Arsène Wenger មានត្រឹម៣ពិន្ទុ ឈរនៅបាតតារាងពូល F និងតាមពីក្រោយក្រុមកំពូលតារាង Bayern និងក្រុមលេខ២ Olympiakos ចំនួន៦ពិន្ទុឯណោះ ខណៈដែលនៅសល់២ប្រកួត ក្នុងដៃទៀត។
ប៉ុន្តែ Arsenal នៅសល់សង្ឃឹមចុងក្រោយមួយទៀត ពោលគឺពួកគេត្រូវតែយកឈ្នះលើ Zagreb នៅប្រកួតបន្ទាប់ និងសង្ឃឹមថា Olympiakos នឹងចាញ់ Bayern ហើយប្រកួតចុងក្រោយនៅប្រទេសក្រិក កាំភ្លើងធំ ត្រូវតែយកឈ្នះលើ Olympiakos ២គ្រាប់ឲ្យបានដាច់ខាត ដើម្បីអាចឡើងទៅវគ្គបន្ត បន្ទាប់ពីចាញ់ក្រុមនេះ ៣-២ នៅកីឡដ្ឋាន Emirates៕

Post a Comment