វីរបុរស (Hero) គឺជាមនុស្សដែលមានសមត្ថភាពអស្ចារ្យ ដែលអាចធ្វើឲ្យមនុស្សម្នា ឬអ្នកគាំទ្រជាច្រើនទៀត ស្រលាញ់ខ្លាំង ដោយសារទង្វើល្អរបស់គេ និងចង់យកជាគំរូតាម។ មិនថាតែ នៅក្នុងខ្សែភាពយន្ត បាល់ទាត់ ឬវិស័យអ្វីផ្សេងៗទៀតទេ កីឡាកាសក៏មាន Heros ជាច្រើនដូចគ្នា។
ថ្ងៃនេះយើងខ្ញុំនឹងបង្ហាញជូនអ្នកកីឡាករល្បីៗ ដែលជា Heros ទាំង៧ នៅសង្វៀន WWE ដូចខាងក្រោម៖
១. The Rock
The Rock មានឈ្មោះពេញ “Dwayne Douglas Johnson” វ័យ៤២ឆ្នាំ ឡើងសង្វៀន WWE ដំបូងនៅឆ្នាំ១៩៩៦ និងធ្លាប់ឈ្នះខ្សែក្រវាត់ WWE ៨ជំនាន់។ មិនត្រឹមតែជាអ្នកកីឡាកាសទេ The Rock ក៏ជាតួសំដែងដ៏ល្បីនៅក្នុងសាច់រឿង “Fast & Furious 6” និង “G.I. Joe: Retaliation” ផងដែរ។
២. Bret Hart
Bret Hart សញ្ជាតិកាណាដា វ័យ៥៧ឆ្នាំ បានចូលនិវត្តន៍ពីអាជីពកីឡាកាសហើយ។ Hart ធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោកបានចំនួន ៧ដង និងធ្លាប់ឡើងវ៉ៃ ៣ស្ថាប័នធំផ្សេងគ្នា គឺ WWF/WWE និង WCW ថែមទៀត។
៣. Eddie Guerrero
Eddie Guerrero ជាកូនកាត់ម៉ិកស៊ីកូ-អាមេរិក ប៉ុន្តែបានបាត់បង់ជីវិតនៅឆ្នាំ២០០៥។ Guerrero ល្បីខ្លាំងកាលពីចាប់ដៃគូគ្នាជាមួយក្មួយប្រុសរបស់គេ Chavo នៅសង្វៀន WWE និងធ្លាប់ឈ្នះខ្សែក្រវាត់បានចំនួនសរុប២៣។
៤. “Stone Cold” Steve Austin
Steve Austin ដែលហៅក្រៅថា “Stone Cold” សញ្ជាតិអាមេរិក វ័យ៥០ឆ្នាំ ធ្លាប់ឈ្នះខ្សែក្រវាត់សរុបបាន ២១ដង ក្នុងអាជីពរបស់លោក។ អ្នកកីឡាកាស ដែលមានប្រជាប្រិយភាពខ្លាំងរូបនេះ បានបង្ខំចូលនិវត្តន៍ម្ដង កាលពីឆ្នាំ២០០៣ បន្ទាប់ពីរងរបួសក្បាលជង្គង់ និងកញ្ចឹងកធ្ងន់ធ្ងរ។
៥. Rey Mysterio
Rey Mysterio ឈ្មោះផ្លូវការ “Óscar Gutiérrez” វ័យ៤០ឆ្នាំ គឺជាអ្នកកីឡាកាសកូនកាត់ម៉ិកស៊ីកូ-អាមេរិក ដែលចូលប្រឡូកនៅសង្វៀន WWE នៅឆ្នាំ២០០២។ នៅសង្វៀន WWE អ្នកកីឡាករពាក់ស្បែកមុខ និងមានក្បាច់ពិសេស “619” រូបនេះ ធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោក បាន៣ដង។
៦. Batista
Batista ឈ្មោះផ្លូវការ “Dave Bautista” សញ្ជាតិអាមេរិក វ័យ៤៦ឆ្នាំ ធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោកបាន ៦ដង និងជាអ្នកកីឡាកាសតែម្នាក់គត់ ដែលគ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់ នៅសង្វៀន WWE បានយូរជាងគេ ក្នុងប្រវត្តិសាស្ត្រ។
៧. John Cena
John Cena មានឈ្មោះពេញ “John Felix Anthony Cena” សញ្ជាតិអាមេរិក វ័យ៣៧ឆ្នាំ បានចុះកុងត្រានៅសង្វៀន WWE នៅឆ្នាំ២០០៥។ អ្នកកីឡាកាសរូបនេះ មានទស្សនិកជនស្រលាញ់ជាច្រើន ដោយសារតែរូបគេគឺជាតួអង្គ ដែលស្នេហាភាពយុត្តិធម៌។ ក្នុងអាជីពជាអ្នកកីឡាកាសJohn Cena ធ្លាប់ឈ្នះខ្សែក្រវាត់បានសរុប ២២ដង ក្នុងនោះធ្លាប់ឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់នៅ WWE បាន ១២ដង៕

Post a Comment