ក្រុមកាំភ្លើងធំ Arsenal មានគម្រោងមកលេងមិត្តភាពនៅក្នុងប្រទេសថៃ ទល់នឹងក្រុមជម្រើសកីឡាករក្នុងលីកកំពូលថៃ ឬ TPL all-starនៅថ្ងៃទី២០ ខែកក្កដា។ នេះបើយោងតាមសម្តីលោក Thanathip Sawangsaeng អ្នកនាំពាក្យរបស់ TPL កាលពីថ្ងៃពុធកន្លងទៅ។
ទោះការប្រកួតនោះមិនទាន់មានការព្រមព្រៀងផ្លូវការនៅឡើយ ប៉ុន្តែអ្នកគាំទ្រ Arsenal នៅប្រទេសថៃកំពុងរង់ចាំទទួលដំណឹងល្អនៅពេលខាងមុខហើយ។ លោក Thanathip បញ្ជាក់ថាព័ត៌មានលម្អិតនឹងចេញក្នុងពេលឆាប់នេះ។
ក្រៅពីអាចទៅប្រទេសថៃ ក្រុមកាំភ្លើងធំ នឹងទៅលេងនៅប្រទេសអាស៊ីអាគ្នេយ៍មួយទៀត គឺប្រទេសសិង្ហបុរី ជាមួយក្រុម Stoke City និង Everton។ ក្រុមអង់គ្លេសទាំង៣ នឹងប៉ះក្រុម Singapore XI ដើម្បីដណ្ដើមពានរង្វាន់ Barclays Asia Trophy នៅថ្ងៃទី១៥ និង១៨ ខែកក្កដាខាងមុខ។
នេះជាលើកដំបូងហើយដែលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះពានរង្វាន់លក្ខណៈទេសចរណ៍ដែលធ្វើឡើង២ឆ្នាំម្ដង ហើយក៏ជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ Arsenal និង Stoke ផងដែរ។

Post a Comment