Martin Skrtel ខ្សែការពាររបស់ Liverpool អាចនឹងសហព័ន្ធបាល់ទាត់អង់គ្លេស FA ពិន័យមិនឲ្យចូលលេងចំនួន៣ប្រកួត ក្នុងករណីជាន់ស្មងជើងអ្នកចាំទី David De Gea របស់ក្រុម Manchester United នៅចុងម៉ោង អំឡុងពេលប្រកួតបិសាចក្រហម បំបាក់ហង្សក្រហម ២-១ កាលពីយប់ថ្ងៃអាទិត្យ។
ក្ដីសង្ឃឹមចង់បានកៅអី UEFA Champions League របស់ Liverpool កាន់តែយ៉ាប់យ៉ឺនហើយ ខណៈដែលពេលនេះ កីឡាករសំខាន់ៗរបួសជាច្រើន និងថែមទាំងត្រូវជាប់ពិន័យថែមទៀត។ ក្នុងការប្រកួតបរាជ័យក្នុងដីខ្លួនឯង កាលពីចុងសប្ដាហ៍ Steven Gerrard ក៏ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម នៅតង់ទី២ ដោយចូលបានតែ៣៨វិនាទីប៉ុណ្ណោះ។
FA បានចេញសេចក្ដីថ្លែងការណ៍ថា Martin Skrtel ត្រូវបាន FA សម្រេចពិន័យ លើករណីប្រើប្រាស់អំពើហិង្សានៅលើទីលាន ក្រោយប៉ះទង្គិចគ្នាជាមួយ De Gea នៅនាទី៩៥។ ប៉ុន្តែយ៉ាងណាក្ដី ខ្សែការពារស្លូវ៉ាគីវ័យ៣០ឆ្នាំរូបនេះ នៅមានឱកាសអាចតវ៉ាបានរហូតដល់យប់នេះ។
ដូច្នេះបើ Skrtel ត្រូវពិន័យមែននោះ មានន័យថាខ្សែការពារកណ្ដាលរូបនេះ នឹងត្រូវខកខានប្រកួត៣ប្រកួតដូច Gerrard ដែរ ពោលគឺ ខនខានប្រកួតធំប៉ះ Arsenal នៅថ្ងៃទី៤ ខែមេសា, FA Cup លេងលើកទី២ ប៉ះ Blackburn នៅថ្ងៃទី៨ ខែមេសា និងខកខានប៉ះ Newcastle នៅថ្ងៃទី១៣ ខែមេសាថែមទៀត៕

Post a Comment