ខ្សែបម្រើ Andres Iniesta របស់ Barcelona បានខកខានរកគ្រាប់បាល់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assist) ជិត១ឆ្នាំមកហើយក្នុងលីកកំពូលអេស្ប៉ាញ La Liga ពោលគឺតាំងពីរូបគេមានរបួសរដូវកាលមុនមកម្ល៉េះ។ នេះបើតាមការកត់សម្គាល់របស់អ្នកវិភាគបាល់ទាត់។
លោក Duncan Alexander អ្នកវិភាគស្ថិតិកីឡាករបាល់ទាត់ម្នាក់ បានឱ្យដឹងថា ខ្សែបម្រើ Iniesta ដែលធ្លាប់ជាកីឡាករល្អម្នាក់ ជួយជម្រើសជាតិអេស្ប៉ាញលើកពាន World Cup 2010 នោះ មិនអាចរកគ្រាប់បាល់បានអស់ពេល៣៦១ថ្ងៃមកហើយ។ ដោយឡែកមិនត្រឹមតែមិនអាចរកគ្រាប់បាល់បាននោះទេ បុរសវ័យ៣០ឆ្នាំរូបនេះក៏ខកខានមិនបាន Assist ឱ្យមិត្តរួមក្រុមរកគ្រាប់បាល់ដែរ។
Iniesta ជាកីឡាករដែលលេងនៅ Barca តាំងពីតូចមកម្ល៉េះ ហើយក៏បានជាប់ជាជម្រើសជាតិអេស្ប៉ាញតាំងពី U15 មកដែរ។ កីឡាករដែលរកបានមួយគ្រាប់ជួយអេស្ប៉ាញយកឈ្នះហុល្លង់នៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2010 រូបនេះ ក៏ជាប់ឈ្មោះជាបេក្ខភាព ៣ នាក់ចុងក្រោយដណ្ដើមពាន FIFA Ballon d’Or បាន២សម័យកាលផងដែរ៕

Post a Comment