លោក Lee Tae Hoon គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាបានអះអាងថា ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីក្រុមរបស់លោកធ្វើបានល្អសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិទាំងពីរលើកនៅប្រទេសសិង្ហបុរី។
និយាយទៅកាន់អ្នកសារព័ត៌មាននៅប្រលានយន្តហោះភ្នំពេញអន្តរជាតិកាលពីរសៀលម្សិលមិញ លោក Lee Tae Hoon គ្រូជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ក្រុមជម្រើសជាតិU-22 កម្ពុជាមានការរីកចំរើនខ្លាំងជាងមុនទាំងកម្លាំង និងបច្ចេកទេសនៅលើទីលាន ក្រោយប្រកួតមិត្តភាពទាំងពីរលើកជាមួយយុវជនសិង្ហបុរី។ ម្យ៉ាងទៀតកីឡាករទាំងអស់លេងយល់ចិត្តគ្នា និងបានដកស្រង់បទពិសោធន៍ច្រើនមុនទៅចូលរួមប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី 2016 AFC U-23 Championship នៅទីក្រុងបាងកកចុងខែនេះ។
គ្រូបង្គោលរូបនេះប្រាប់ថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិទាំងពីរកន្លងទៅនេះ លោកបានផ្លាស់ប្ដូរកីឡាករឲ្យចូលលេងគ្រប់គ្នា និងមិនឲ្យកីឡាករណាមួយនៅទំនេរទេដើម្បីឲ្យពួកគេទទួលបានឱកាសស្វែងយល់ពីទម្រង់លេងរបស់ខ្លួន និងអាចកែប្រែពីចំណុចខ្វះខាត។
លោក Lee Tae Hoon បានលើកឡើងទៀតថា ៖«ថិតក្រោមការត្រួតពិនិត្យ ខ្ញុំសង្កេតឃើញថានៅមានចំណុចខ្វះខាតខ្លះដែលគួរកែប្រែ ដោយសារកីឡាករតែងតែបាត់បង់ស្មារតីពេលប្រកួត និងការហ្វឹកហាត់ពូកគេ ហាក់មិនយកចិត្តទុកដាក់»។
គ្រូជនជាតិកូរ៉េបន្តថា ចំពោះការត្រៀមខ្លួនប្រជែងពានរង្វាន់ជើងឯកទ្វីបអាស៊ី 2016 AFC U-23 Championship នៅទីក្រុងបាងកក ក្រុមរបស់លោកនឹងពិបាក ពីព្រោះកម្មវិធីប្រកួតមានច្រើនហើយកីឡាករមិនបានហ្វឹកហាត់គ្រប់គ្រាន់ និងមិនបានសម្រាកច្រើនទេ។ ណាមួយដៃគូរបស់កម្ពុជាសុទ្ធជាក្រុមខ្លាំងនៅពូល G ដូចជាថៃ និងកូរ៉េខាងជើងជាដើម។
ក្រុមឈុតU-22 ឆ្នាំរបស់កម្ពុជាបានប្រកួតឈ្នះក្រុមឈុតU-23 ឆ្នាំរបស់សិង្ហបុរីដោយលទ្ធផល៣-១ កាលពីថ្ងៃទី១៩ ខែ មីនា ហើយការប្រកួតលើកទីកាលពីថ្ងៃទី ២២ ខែមិនាឆ្នាំ ២០១៥ ក្រុមឈុតកម្ពុជាដដែលបានស្មើ U-22 សិង្ហបុរី ដោយលទ្ធផល២-២។
លទ្ធផលនៃការប្រកួតមិត្តភាពទាំងពីរលើក ក៏ដូចជាការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំមានកម្លាំងចិត្តសម្រាប់ការធ្វើដំណើរទៅប្រទេសថៃនាថ្ងៃស្អែក ដើម្បីត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី 2016 AFC U-23 Championship នៅទីក្រុងបាងកកដែលចាប់ផ្ដើមការប្រកួតនៅថ្ងៃទី ២៧ ដល់ ៣១ ខែ មីនា ឆ្នាំ ២០១៥៕

ក្រុម U-22 ជម្រើសជាតិកម្ពុជា

Post a Comment