កីឡាករប្រណាំងដែលបាត់មុខពីលើវេទិការសញ្ជាតិអេស្ប៉ាញ Jorge Lorenzo នៃក្រុមផលិត Yamaha បានពុះពារយកឈ្នះជើងឯកក្នុងព្រឹត្តការណ៏ Spain Grand Prix ពីមុខនឹងម្ចាស់ការពារតំណែងជើងឯក Marc Marquez ក្នុងទឹកដីកំណើតខ្លួនកាលថ្ងៃអាទិត្យម្សិលម៉ិញ។
សម្រាប់កំពូលអ្នកប្រណាំងវ័យក្មេង Marquez នៃក្រុម Honda បានចូលរួមការប្រណាំងជាមួយនឹងការរបួសម្រាមដៃ ក្រោយការជួបគ្រោះថ្នាក់អំឡុងការហ្វឹកហាត់ ប៉ុន្តែគេពិតជាមិនបានធ្វើឲ្យក្រុមផលិតអស់ក្តីសង្ឈឹមឡើយ ពោលប្រណាំងទាំងទ្រាំការ ឈឺចាប់។ ចំណេកឯ Valentino Rossi ដែលឈ្នះ ២ ទីលានជាប់គ្នាកន្លងមកនោះក៏ធ្វើបានល្អផងដែរក្នុងការប្រកួត។
បើនិយាយពីតារាងចំណាត់ថ្នាក់នៅ Spain Grand Prix វិញគឺ Lorenzo លេខ ១ យកឈ្នះដោយប្រើថេរៈវេលា 44 នាទី 57,246 វិនាទីមុនគេលេខ ២ កីឡាករ Marc Marquez តាមពីក្រោយ 5.576 វិនាទី នឹងលេខ ៣ Valentino Rossi។
គួរបញ្ជាក់ថាក្រោយបានបញ្ចប់ការប្រណាំងទាំង ៤ ទីលាននាដើមរដូវកាលប្រណាំង 2015 នេះឃើញថា កីឡាករមកពីអ៊ីតាលីទាំងពីគឺ Valentino Rossi ឈរលើគេក្នុងតារាងជើងឯកជាមួយនឹង 82 ពិន្ទុ នឹង Andrea Dovizioso លេខ ២ មាន 67 ពិន្ទុ ហើយលេខ ៣ Lorenzo ដែលឈ្នះនៅទីនេះមាន 62 ពិន្ទុ ខណៈម្ចាស់ការពារដំណែង Marc Marquez វិញលេខ ៤ មាន 56 ពិន្ទុផងដែរ។
រីឯការប្រកួតនៅលើប្រភេទម៉ូតូ ២ ម៉ាស៊ីន 250CC វិញគឺអ្នកប្រណាំងសញ្ជាតិបារាំង Johann Zarco នៃក្រុម ផលិត Kalex ជាអ្នកដែលបានមកដល់ទីព្រ័ត្រមុនគេជាមួយនឹងការប្រើថេរៈវេលា 45 នាទី 01,873 វិនាទី នឹងសរុបគេមាន 73 ពិន្ទុឈរលើគេក្នុងតារាងជើងឯក Moto2។
នឹងការប្រកួតចុងក្រោយនេះគឺលើប្រភេទម៉ូតូ ៣ ម៉ាស៊ីន 150cc គឺអ្នកប្រណាំងចក្រពភអង់គ្លេស Danny Kent របស់ក្រុម Honda មកដល់ទីព្រ័ត្រមុនគេនៅអេស្ប៉ាញនេះ ដោយប្រើពេល 41 នាទី 19,552 វិនាទី នឹងមាន 91 ពិន្ទុនាំមុខគេផងដែរ៕

Post a Comment