កីឡាករវាយកូនហ្គោលលំដាប់ទីមួយពិភពលោក Rory McIlroy បានគ្រងជើងឯកកម្មវិធី WGC Match Play Championship លើកដំបូងក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីយកឈ្នះកីឡាករអាមេរិក Gary Woodland នៅវគ្គផ្ដាច់ព្រ័ត្រ 4&2។
ខុសពីព្រឹត្តិការណ៍វាយកូនហ្គោលផ្សេងទៀត WGC Match Play Championship ប្រើប្រាស់រូបមន្តវិលជុំតាមពូលដោយសរុបមាន 16 ពូល ក្នុងមួយពូលមាន 4 នាក់ ហើយអ្នកដែលមានពិន្ទុលើគេក្នុងពូលនីមួយៗ ឈានចូលវគ្គ 16 នាក់ចុងក្រោយ។
សំរាប់ Rory McIlroy បានបញ្ចប់លេខមួយក្នុងពូលទីមួយ ឡើងមកជួបកីឡាករជប៉ុន Hideki Matsuyama នៅវគ្គ 16 នាក់ដោយទទួលបានជ័យជំនះ 6&5។ នៅវគ្គ 8 នាក់ចុងក្រោយ McIlroy បន្តឈ្នះកីឡាករ អង់គ្លេស Paul Casey មុនពេល ឈ្នះកីឡាករអាមេរិក Jim Furyk នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររងគំនៀបពីគូប្រកួត Gary Woodland ផងដែរ ខណៈពិន្ទុប្រកៀកប្រកិតគ្នា ពោលគឺត្រូវរង់ចាំដល់ឡូចុងក្រោយទី 18 ទើបសំរេចបានជើង ឯក WGC Match Play Championship ជាលើកដំបូងនេះ។ ចំណែកឯការប្រកួតយកចំណាត់ថ្នាក់លេខបី Jim Furyk យកឈ្នះ កីឡាករអង់គ្លេស Danny Willet 3&2 ផងដែរ៕

Post a Comment