GuidePedia

0
ក្រុម​ Manchester City ​នឹង​ដក​ខ្សែ​ប្រយុទ្ធ​ Steven Jovetic ​ចេញ ​ហើយ​ដាក់​ជំនួស​ដោយ​ខ្សែ​ប្រយុទ្ធ​ទើប​តែ​ទិញ​បាន Wilfried Bony នៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​សម្រាប់​​ការ​ប្រកួត​ពាន​រង្វាន់​ធំ​ជាង​គេ​នៅ​អឺរ៉ុប UEFA Champions League ​ខាង​មុខ។


ក្រុម Man City ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Barcelona ​ក្នុង​ជើង​ទី​១ វគ្គ​១៦ក្រុម​ចុង​ក្រោយ​នៃ​​ពាន​រង្វាន់​ Champions League ​​នៅ​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​​ក្នុង​ដី​ខ្លួន​ឯង ហើយ​ក៏​បាន​រើស​កីឡាករ​ដើម្បី​ចូល​លេង​រួចរាល់​អស់​ហើយ​ដែរ។ ប៉ុន្តែ​រឿង​ដែល​នឹង​ស្មាន​មិន​ដល់​នោះ គឺ​លោក ​Manuel Pellegrini ​អ្នក​ចាត់​ការ​ក្រុម​មេឃ​ខៀវ​នេះ​ បាន​ដក​កីឡាករ Jovetic ​ចេញ​ហើយ​ដាក់​កីឡាករ​ចំណូល​ថ្មី Bony ​ចូល​ទៅ​វិញ។ ហេតុ​ផល​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ដូច្នេះ​គឺ​បណ្ដាល​មក​ពី​ក្រុម​មួយ​នេះ​រង​ពិន័យ​ពី​ UEFA ​មិន​ឱ្យ​មាន​កីឡាករ​បរទេស​នៅ​ក្នុង​ក្រុម​នេះ​លើស​ពី​១៦​នាក់​នោះ​ទេ​ពេល​ទៅ​លេង​នៅ​ក្នុង​ពាន​រង្វាន់​នេះ​ (ជា​ធម្មតា​ច្បាប់​ចែង​មក​អាច​មាន​១៧​នាក់) ទើប​តម្រូវ​ឱ្យ​អ្នក​ចាត់​ការ​វ័យ​៦១​ឆ្នាំ​ខាង​លើ​ពិចារណា​ដក​ម្នាក់​ចេញ។


ខ្សែ​ប្រយុទ្ធ​ Steven Jovetic

ខ្សែ​ប្រយុទ្ធ​ Wilfried Bony


ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​ម៉ុងតេណេក្រូ​វ័យ​២៥​ឆ្នាំ​ខាង​លើ​នេះ​ទើប​តែ​ផ្លាស់​ពី​ Fiorentina ​មក​ Man City ​នេះ​នៅ​ឆ្នាំ​២០១៣​ទេ​ក្នុង​តម្លៃ​ខ្លួន​២២​លាន​ផោន ហើយ​ក្រោយ​ពី​ផ្លាស់​មក​រូប​គេ​មាន​របួស​ជាប់​ជា​និច្ច​ និង​រក​គ្រាប់​បាល់​ទើប​តែ​បាន​១១​គ្រាប់​គត់។ ចំណែក​ឯ​កីឡាករ Wilfried Bony ​វិញ​គឺ​លោក Pellegrini ​ទើប​តែ​ទិញ​យក​ពី​ Swansea ​នៅ​ខែ​មករា​មុន​នេះ​ទេ ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន ៕

Post a Comment

 
Top