កីឡាករប្រដាល់សញ្ជាតិកាណាដា David Lemieux បានធ្វើឲ្យកីឡាករបារាំង Hassan N'Dam ដួលចំនួន ៤ លើកក្នុងដំណើរឆ្ពោះទៅកាន់ការឈ្នះពិន្ទុដោយឯកច្ឆន្ទ កាលពីថ្ងៃសៅរ៍, ត្រូវនឹងព្រឹកថ្ងៃអាទិត្យនៅកម្ពុជា, ដើម្បីឈ្នះខ្សែក្រវាត់ពិភពលោករបស់សហព័ន្ធកីឡាប្រដាល់អន្តរជាតិ (IBF)។
ការបញ្ចេញកណ្តាប់ដៃដ៏មានថាមពលរបស់ Lemieux បានផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលរូបគេបានវាយឲ្យ N'Dam ដួលជាមួយនឹងកណ្តាប់ដៃឆ្វេងក្នុងទឹកទី ២ បន្ទាប់មក បានធ្វើឲ្យកីឡាកររូបនេះដួលចំនួន ២ លើកក្នុងទឹកទី ៥ មុននឹងធ្វើឲ្យដួលម្តងទៀតក្នុងទឹកទី ៧ ។
ចៅក្រមប្រចាំសង្វៀនចំនួន ២ រូប បានផ្តល់ពិន្ទុ ១១៥-១០៩ ខណៈដែលចៅក្រមទី ៣ បានផ្តល់ពិន្ទុ ១១៤-១១០ ដើម្បីផ្តល់ជ័យជម្នះសម្រាប់ Lemieux ដែលបានធ្វើឲ្យកត់ត្រាឈ្នះរបស់គេកើនដល់ ៣៤ លើក ចាញ់ ២ លើក និងផ្តួលដៃគូឲ្យសន្លប់ ៣១ លើក។ ដោយឡែក N'Dam នៅតែមានកំណត់ត្រាឈ្នះ ៣១ លើកដដែល ប៉ុន្តែ ចាញ់ចំនួន ៣ លើក ក្រោយពីការប្រកួតកាលពីថ្ងៃសៅរ៍។
ក្រោយពីបានរងបរាជ័យក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកមួយក្រោមស្នាដៃកីឡាករ Peter Quillin កាលពីឆ្នាំ ២០១២ ដែលនៅពេលនោះរូបគេត្រូវបានគេវាយឲ្យដួលចំនួន ៦ លើក កីឡាករដើមកំណើតកាមេរូន NDam បានបង្ហាញពីសមត្ថភាពរបស់គេក្នុងការសម្របខ្លួនទៅនឹងការវាយសម្រុករបស់ដៃគូ។
ក្រោយពីបានដួលជាលើកដំបូងក្រោមកណ្តាប់ដៃឆ្វេង N'Dam បានធ្វើការវាយសម្រុកភ្លាមៗ ហើយបើទោះបីហាក់ដូចជាជួបបញ្ហានៅចុងទឹក ២ នោះក៏ដោយ ប៉ុន្តែ រូបគេបានបង្ហាញពីសមត្ថភាពដ៏ខ្លាំងក្នុងទឹកទី ៣ ។
Lemieux បានវាយឲ្យ NDam ជាមួយនឹងកណ្តាប់ដៃឆ្វេងមួយផ្សេងទៀតនៅដើមទឹកទី ៥ បន្ទាប់មកធ្វើឲ្យដួលម្តងទៀតជាមួយនឹងកណ្តាប់ដៃឆ្វេងដូចគ្នានេះនៅទឹកដដែលនោះ។
ក្រោយពីបានដួលសាជាថ្មីមួយទៀតក្រោមកណ្តាប់ដៃឆ្វេងក្នុងទឹកទី ៧ N'Dam មិនបានបង្ហាញពីការធ្លាក់ចូលក្នុងបញ្ហាទៀតឡើយ។ ជ័យជម្នះនេះ នឹងធ្វើឲ្យ Lemieux វ័យ ២៦ ឆ្នាំ ទទួលបានឱកាសប្រកួតជាមួយ Gennady Golovkin សញ្ជាតិកាហ្សាក់ស្ថាន ដែលជាម្ចាស់ខ្សែក្រវាត់ WBA ឬក៏តារាឆ្នើមរបស់ព័រតូរីកូ Miguel Cotto៕

Post a Comment