កីឡាការិនីវាយកូនគោលរបស់កម្ពុជា ចាន់ លីណា ដែលធំពេញវ័យនៅប្រទេសជប៉ុន បានទទួលងារពីសហគមន៍ខ្មែរនៅទីនោះ ជា «គំរូនៃនារីខ្មែរ» នៅទីក្រុង កាណាហ្កាវ៉ា ក្នុងថ្ងៃទី ២៨ កុម្ភ ឆ្នាំ ២០១៥ នេះ។
នាង លីណា ធ្លាប់ចេញទៅប្រកួតតំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០១៣ កន្លងទៅប្រទេសមីយ៉ាន់ម៉ា។ វាយកូនគោល ជាកីឡាមួយប្រភេទទាមទារតម្រូវការខ្ទង់ចំណាយខ្ពស់ ទាំងសម្ភារៈ ទីលានហ្វឹកហាត់ គ្រូបង្វឹក គឺសុទ្ធតែតម្លៃឈ្នួលថ្លៃ។
គ្រួសាររបស់លីណា បានភៀសខ្លួនទៅនៅប្រទេសជប៉ុន តាំងពីឆ្នាំ ១៩៨៣ ដោយកាលនោះប្រទេសជួបភាពវឹកវរ។ ឪពុករបស់ លីណា ជាគ្រូបង្រៀនភាសា បរទេស នៅជំនាន់នោះ។ ពេលទៅដល់ជប៉ុនដំបូងឡើយ រដ្ឋាភិបាលប្រទេសនេះបានជួយបង្រៀនភាសា និង ជំនាញដល់គ្រួសារនាង។ ឪពុកនាងបានចាប់អាជីពជាគ្រូបង្រៀនផលិត និង ជួសជុលគ្រឿងម៉ាស៊ីន។
លោកតែងតែមកកម្ពុជា និងជួយបង្រៀនជនជាតិខ្លួន ហើយនារីវ័យ ៣០ ប្លាយឆ្នាំរូបនេះក៏ចង់ធ្វើដូចឪពុកដែរ ដោយចង់ជួយបង្ហាត់យុវជនខ្មែរឱ្យចេះវាយកូន គោល៕

Post a Comment