ក្លិបបាល់ទាត់ភ្នំពេញក្រោន បាននាំយកកីឡាករយុវជនឆ្នើមលេចធ្លោ៣នាក់ពីសាលាបាល់ទាត់យុវជន Craig Bellamy Foundation Academy នៅក្នុងប្រទេសសេរ៉ាឡេអូន ភាគខាងលិចទ្វីបអាហ្រ្វិក។
យុវជនទាំង៣នាក់នោះ មានម្នាក់ត្រូវលេងក្នុងក្រុមឈុតធំ គឺ Santigie Koroma (អាយុ១៨ឆ្នាំ) និង២នាក់ទៀតលេងក្នុងឈុត Academy គឺ Suleiman Samura (អាយុ១៧ឆ្នាំ) និង Umaru Samura (អាយុ១៦ឆ្នាំ)។ យុវជនទាំង៣នាក់ដែលបានធ្វើដំណើរពីទីក្រុង Freetown មកដល់ប្រទេសកម្ពុជាកាលពីយប់មិញនេះ នឹងត្រូវចូលរួមជាមួយភ្នំពេញក្រោនរហូតដល់ខែតុលា។
ប្រធានផ្នែកបច្ចេកទេសរបស់ឈុត Academy ភ្នំពេញក្រោន លោក Tom Legg ដែលជឿទុកចិត្តពីសមត្ថភាពនៃយុវជនទាំង៣អំឡុងពេលលោកនៅសេរ៉ាឡេអូននោះ បាននិយាយថា៖ “PPCFC បានបង្ហាញពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាបង្កើនសមត្ថភាពឲ្យដល់កម្រិតកំពូលក្នុងកម្មវិធីបណ្ដុះបណ្ដាលយុវជន។ ការទិញចូលយុវជន Umaru និង Suleiman បានបង្ហាញឲ្យឃើញពីការព្យាយាមក្នុងការពង្រឹងតំណែងរបស់យើង ក្នុងនាមជាកម្មវិធីអភិវឌ្ឍន៍បាល់ទាត់នាំមុខគេនៅកម្ពុជា ហើយក៏ជាសញ្ញាមួយនៃការតាំងចិត្តជម្រុញឲ្យកាន់តែជោគជ័យថែមទៀត”។
បុរសជនជាតិអង់គ្លេសរូបនេះ បានបន្ថែមទៀតថា៖ “បទពិសោធន៍នៃកីឡាករទាំង២ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ នៅក្នុងប្រទេសសេរ៉ាឡេអូន ក៏ដូចជានៅអឺរ៉ុប ហើយស្មារតីរបស់ពួកគេ គឺពិតជាសំខាន់ក្នុងការឈានដល់ចំណុចកំពូល ដែលនឹងអាចធ្វើជាគំរូដល់កីឡាករនៅជុំវិញពួកគេ”។
ទាំង Suleiman និង Umaru នឹងក្លាយជាផ្នែកមួយនៃឈុត Academy U-17 ដែលត្រូវត្រៀមខ្លួនសម្រាប់ការប្រកួត Asia Champions Trophy ឆ្នាំ២០១៥។ ចំណែក Santigie ដែលធ្លាប់លេងឲ្យក្រុម U-20 ជម្រើសជាតិសេរ៉ាឡេអូន តាំងពីអាយុ១៧ឆ្នាំមកនោះ នឹងត្រូវដណ្ដើមកៅអីក្នុងក្រុមឈុតធំ៕

Post a Comment