ក្រុមកំពូលតារាង Bundesliga របស់អាល្លឺម៉ង់ Bayern Munich បានយកឈ្នះក្រុម FC Köln ៤-១ ទៀតក្នុងការប្រកួតសប្ដាហ៍ទី២៣ កាលពីយប់មិញ ខណៈដែលបើគិត៣ប្រកួតក្នុងលីកចុងក្រោយ ក្រុមខ្លាំងមួយនេះ ស៊ុតបញ្ចូលទីគេបានដល់ទៅ ១៨គ្រាប់។
បើកការប្រកួតបានតែ៣នាទី ខ្សែបម្រើ Bastian Schweinsteiger មានឱកាសតែតបញ្ចូលទីបានសម្រេចឲ្យម្ចាស់ផ្ទះមានភាពកក់ក្ដៅមុន បន្ទាប់ពីទទួលបាល់ជ្រុងយ៉ាងល្អមកពី Arjen Robben។ ៧នាទីបន្ទាប់ ពោលគឺនៅនាទីទី១០ ខ្សែបម្រើបារាំង Frank Ribery បានអូសបាល់ពីស្លាបឆ្វេង ហើយស៊ុតជើងស្ដាំបញ្ចូលទីឲ្យ Beryern បន្តនាំមុខគ្រាប់ទី២ ប៉ុន្តែត្រូវខ្សែប្រយុទ្ធ Anthony Ujah របស់ក្រុម FC Köln តាមបាន១គ្រាប់វិញ នៅចុងតង់ទី១ នាទី៤៥។
នៅតង់ទី២ នាទី៦៧ Robben បានតែតគ្រាប់ទី៣ ឲ្យម្ចាស់ផ្ទះបន្តនាំមុខ២គ្រាប់សារជាថ្មី បន្ទាប់ពីទទួលបាល់វាយកាត់ពីខាងឆ្វេងរបស់ Ribery ខណៈដែលខ្សែប្រយុទ្ធ Robert Lewandowksi ប្រើស្មាប៉ះបាល់បញ្ចូលទីបាន១ទៀត នៅនាទី៧៥ ដោយទទួលបាល់ពី Robben។
ជ័យជម្នះមួយនេះ បានជួយឲ្យក្រុម Bayern Munich បន្តនាំមុខក្រុមលេខ២ Wolfsburg ចំនួន១១ពិន្ទុ ប៉ុន្តែក្រុម Wolfsburg នៅ១ប្រកួតក្នុងដៃទៀត ដែលពួកគេនឹងប៉ះក្រុម Werder Bremen នៅយប់ថ្ងៃអាទិត្យ៕

Post a Comment