GuidePedia

0
ការពារ៤ បម្រើ៤ និងប្រយុទ្ធ២ ជា យុទ្ធសាស្រ្តគ្រូបង្វឹក Manchester United លោក Louis van Gaal ដាក់លេងដើម្បីបំបាក់ក្រុមភ្ញៀវឆ្មាខ្មៅ Sunderland នៅ Premier League យប់នេះក្នុងជើងទី២ បន្ទាប់ពីជើង ទី១មានលទ្ធផលត្រឹមស្មើ ១-១ ប៉ុណ្ណោះ ។


ការប្រកួតដែលនឹងធ្វើឡើងនៅទឹកដីកីឡដ្ឋាន Old Trafford ចាប់ពីម៉ោង ២២:០០នាទីយប់នេះថ្ងៃសៅរ៍នេះ (ម៉ោង នៅកម្ពុជា) ខ្សែប្រយុទ្ធជើងចាស់និង Radamel Falcao នឹងសហការគ្នាដើម្បីបំបែកប្រព័ន្ធការពាររបស់ Sunderland ដែលមានប្រព័ន្ធលេង ៤-៤-២ ដូចគ្នា រួមសហការគ្នាជាមួយខ្សែ បម្រើ៤រូបផ្សេង ទៀតរួមមាន Marouane Fellaini, Angel Di Maria, Daley Blind និង Ander Herrera ជាមួយនឹងខ្សែការពារ៤រូបដូចគ្នាមាន Marcos Rojo, Phil Jones, Luke Shaw និង Patrick McNair ខណៈដែល David De Gea ជាអ្នកចាំទីដៃទី១ដដែល ។

គួររំលឹកដែរថា ការបរាជ័យ ២-១ ក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Swansea City កាលពីសប្តាហ៍មុនបានធ្វើឲ្យ Man Utd បាត់បង់តំណែងលេខ៣ធ្លាក់មក លេខ៤វិញ ស្របពេលដែល Arsenal ឡើងទៅជំនួសវិញ បន្ទាប់ពីបានយកឈ្នះ ម្ចាស់ផ្ទះ Crystal Palace ២-១ ទាំងត្រដាបត្រដួសនោះ ដែលតឹកតាងទាំង អស់រឹតតែធ្វើឲ្យគ្រូបង្វឹក និងអារម្មណ៍កីឡា ករពុះកញ្ជ្រោលខ្លាំង និងទាមទារឈ្នះដាច់ខាត ដែលអាចធ្វើឲ្យ Sunderland ក្លាយជាក្រុមរងគ្រោះយប់នេះក៏ថាបាន ។


ងាកមកមើល Sunderland ដែលកំពុងឈរនៅក្បែរមាត់ជ្រោះតំបន់កាត់ចោលច្បាស់ជាខិតខំប្រឹងប្រែងខ្លាំងឡើងដើម្បី មានជីវិតរស់ជាបន្តទៀតសម្រាប់រដូវកាល ក្រោយ បើទោះបីជាការលេង សម្រាប់លេងក្នុង Champions ឬក៏ Europa League មិនរំពឹងក៏ដោយ ៕

Post a Comment

 
Top