Harry Kane ដែលជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេ (Top Scorer) របស់ក្រុម Tottenham Hotspur នាពេលបច្ចុប្បន្ន ធ្លាប់រៀននៅសាលា Chingford Foundation School ដូចគ្នា ជាមួយនឹងអតីតប្រធានក្រុមអង់គ្លេស David Beckham។
កាលនៅវ័យ១១ឆ្នាំ Kane ធ្លាប់បានជួប Beckham នៅក្នុងក្រុមយុវជនមួយ ដូច្នេះខ្សែប្រយុទ្ធរូបនេះ ហាក់ដូចជាកំពុងតែដើរតាមគន្លងសិស្សច្បងរបស់គេ។
លោក Mark Leadon ដែលជានាយករងសាលា CES បាននិយាយថា៖ “យើងតែងតែប្រសិទ្ធពរ និងជួយជំរុញឲ្យ Kane ទទួលបានភាពជោគជ័យ។ កាលពីគាត់លេងឲ្យសាលា គាត់បានផ្ដល់គ្រប់យ៉ាងទាំងអស់ ក្នុងការប្រកួត។ គាត់ស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់ ធ្វើឲ្យក្រុមយើងទទួលបានភាពជោគជ័យ ហើយគាត់មានភាពឈ្លាសវ៉ៃថែមទៀត”។
ចាំមើលថា ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Harry Kane នឹងល្បីដូចសិស្សច្បងរបស់គេ Beckham និងអាចជួយក្រុមជម្រើសជាតិអង់គ្លេសខ្លាំងជាងមុនទៀត ឬយ៉ាងណា?

Post a Comment