អ្នកប្រដាល់កម្ពុជា យ៉េន ឌីណា ក្លឹបកសិកម្ម ប្រកាសសុំប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ម៉ាក់ ណាមសៈ សុវណ្ណ ក្នុងទម្ងន់ ៦០គ.ក្រ ក្នុងយុទ្ធនាការដណ្តើម ខ្សែក្រវាត់ណាហ្គាវើល ស្របពេលដែលមិត្តរួមជាតិ ២រូបទៀត គឺ សែន រ៉ាដេត ក្លឹបអប្សរាគុនខ្មែរ ត្រូវជួបអ្នកប្រដាល់ថៃ ថេត ឆារ៉ាយ ក្នុងទម្ងន់ ៥២គ.ក្រ និង ឈាង ឡុង ក្លឹបអេភូថង កីឡា ប៉ះអ្នកប្រដាល់ជប៉ុន តូម៉ូយូគី ក្នុងទម្ងន់ ៥៧គ.ក្រ លើសង្វៀនអប្សរានាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ ។
អ្នកប្រដាល់ថៃគ្រប់រូបតែងតែរារែកក្នុងការតស៊ូជាមួយ យ៉េន ឌីណា តែពេលនេះ ម៉ាក់ ណាមសៈសុវណ្ណ ប្រកួតលើក នេះ មិនគិតពីចាញ់ ឬឈ្នះទេ ព្រោះជារឿង ធម្មតា ។ យ៉េន ឌីណា ធ្លាប់ផ្តួលអ្នកប្រដាល់ជនជាតិថៃជាច្រើនរូប ឲ្យសន្លប់ ក្រោមថ្វីដៃរបស់ខ្លួន ហើយអ្នកប្រដាល់ក្មេងវ័យ ឌីណា មានស្នៀតវាយល្អ ។ ម៉ាក់ ណាមសៈសុវណ្ណ ជាអ្នកប្រដាល់ មានកណ្ដាប់ដៃធ្ងន់ រហ័ស ជាពិសេសស្នៀតជើងរបស់ ម៉ាក់ ណាមសៈសុវណ្ណ អាចបញ្ចេញបានភ្លាមៗស្របជាមួយដៃ តែបើគូ ប្រកួតខ្លាំងដែរនោះចិត្ត ម៉ាក់ ណាមសៈសុវណ្ណ ស្រុតចុះតែម្ដង ។
ជាមួយគ្នានោះដែរកីឡាករ សែន រ៉ាដេត ជាអ្នកប្រដាល់គ្រប់កលល្បិច ហើយសមត្ថភាពកណ្ដាប់ដៃរបស់គេវាយចេញ រហ័សណាស់ ហើយជង្គង់ កែង និងផ្លែរបស់ សែន រ៉ាដេត ក៏មានផ្លែល្អណាស់ ។ នេះជាការប្រកួតមួយដែលរៀបចំ របស់ប៉ុស្តិ៍ អប្សរា យកកីឡាករ ទម្ងន់ទាប ៥២គីឡូក្រាម ប៉ុន្តែមានសមត្ថភាពខ្ពស់អាច នឹង ទាក់ទាញជាងទម្ងន់ធ្ងន់ធំៗ មក ហើយក៏ជាឱកាសផ្តល់ដល់អ្នកប្រដាល់វ័យក្មេង របស់កម្ពុជាបានស្គាល់ប្រកួតលក្ខណៈមិត្តភាពអន្តរជាតិទៀតផង ។
រីឯលោក សុខ សំណាង ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ស្ថានីយទូរទស្សន៍អប្សរានោះបានអះអាថា អ្នកប្រដាល់ ឆ្លងដែនរូបនេះមិនអន់ទេ ។ ការវាយចេញ របស់ អ្នកប្រដាល់ថៃ ថេត ឆារ៉ាយ ធ្ងន់ទោះបីអ្នកប្រដាល់ថៃ ថេត ឆារ៉ាយ មិនសូវមានទេពកោសល្យប្រើកែងមែន តែស្នៀតជើង និងកណ្ដាប់ដៃរបស់អ្នកប្រដាល់ថៃ ថេត ឆារ៉ាយ មិនស្រួលទប់ ទល់នោះទេ ៕

អ្នកប្រដាល់ យ៉េន ឌីណា(ឆ្វេង) និងអ្នកប្រដាល់ ម៉ាក់ ណាមសៈ សុវណ្ណ

Post a Comment