GuidePedia

0
ខ្សែ​ប្រយុទ្ធ Mario Mandzukic ​បាន​ទៅ​ដល់​ទីក្រុង Turin ​ដើម្បី​ពិនិត្យ​សុខភាព ​និង​បំពេញ​បែបបទ​ជា​ផ្លូវការ ​ក្នុង​ការ​ផ្ទេរ​ពី​ Atletico Madrid ​ទៅ Juventus ហើយ ដោយ​មាន​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។


Mandzukic ​ទើប​តែ​ផ្លាស់​ពី​ Bayern Munich ​ទៅ Atletico Madrid ​បាន​មួយ​រដូវ​កាល​​ទេ ដោយ​៤៣​ប្រកួត ​រក​គ្រាប់​បាល់​បាន​២០​គ្រាប់។ យ៉ាង​ណា​ក្ដី ​ក្រុម​លោក Diego Simeone ​ បាន​​សម្រេច​ចិត្ត​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឱ្យ​ទៅ​ក្រុម Juventus ​​​ហើយ​ ក្នុង​តម្លៃ​ខ្លួន​១៨​លាន​អឺរ៉ូ។

ចំពោះ​រឿង​ផ្លាស់​ទៅ​អ៊ីតាលី​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​ចូល​ចិត្ត​ Juventus ​និង​ទីក្រុង Turin ​ខ្លាំង​ណាស់។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​សប្បាយ​ចិត្ត​នៅ​ទី​នេះ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​ជួយ​ក្រុម​ថ្មី​របស់​ខ្ញុំ” ។


ការ​ដែល​ក្រុមសេះ​បង្កង់​ទិញ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ក្រូអាត​រូប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ដើម្បី​យក​មក​ជំនួស​កីឡាករ Carlos Tevez ​ដែល​អាច​ចាកចេញ​ពី​ក្រុម​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ​ ​ព្រោះ​បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន មាន​គេ​ទាក់ទង​មក​ច្រើន​ទាំង​នៅ​អង់គ្លេស ​និង​​ក្លិប​​នៅ​ស្រុក​កំណើត​របស់​គេ៕

Post a Comment

 
Top