កំពូលអ្នកលេងជង្គង់ ឡុង សុភី បានប្រាប់ពីគន្លឹះដែលធ្វើឲ្យគេឈ្នះ កែវ រំចង់ ក្នុងទឹកទី ៤ យប់ថ្ងៃទី ២១ មិថុនា ម្សិលមិញនៅសង្វៀនបាយ័នស្ទឹងមានជ័យ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៦៩ គីឡូក្រាម រដូវកាលទី១ វគ្គផ្ដាច់ព្រ័ត្រ។
អ្នកប្រដាល់មកពីខេត្តបាត់ដំបង ឡុង សុភី បានឲ្យដឹងថា កែវ រំចង់ គឺជាអ្នកប្រដាល់ដ៏រឹងមាំម្នាក់ ប៉ុន្តែមូលហេតុដែលធ្វើឲ្យគេឈ្នះ រំចង់ បានមកពីក្បាច់របស់ កែវ រំចង់ ត្រូវបានខ្លួន គ្រប់គ្រងបាន បូករួមទាំងការខំប្រឹងប្រែងក្នុងការហ្វឹកហាត់និងពិសេសគឺកម្លាំងចិត្តអ្នកគាំទ្រចូលរួមលើកទឹកចិត្តធ្វើឲ្យរូបគេមានកម្លាំងចិត្តប្រកួតកាន់តែខ្លាំងឡើង ។
សុភី បន្តថា ក្បាច់ដែលជាចំណុចល្អរបស់ កែវ រំចង់ គឺកណ្ដាប់ដៃនិងកែង។ កូនសិស្សលោក ឡុង សារ័ន្តបន្តថា សម្រាប់មធ្យោបាយដែលអាចយកឈ្នះលើកីឡាកររូបនោះបាន គឺត្រូវបោះជង្គង់កាត់ពេលគេ ព្យាយាមវាយមកលើខ្លួន។ ចំណែកកណ្ដាប់ដៃរបស់ រំចង់ ពេលគេបោះជង្គង់កាត់ធ្វើឲ្យក្បាច់ដៃរបស់គេ មិនអាចលូកវាយដល់មុខឬ ដងខ្លួនរបស់ សុភី ពេញឡើយ ព្រោះតែម្ខាងដៃខ្លី ឯម្ខាងជង្គង់វែង ។ ម៉្យាងទៀតបើទោះបីជា រំចង់ វាយកណ្ដាប់ដៃមកដល់គេក៏គ្មានទម្ងន់ខ្លាំងដែរព្រោះកម្លាំងដៃទាំងប៉ុន្មានត្រូវបានថមថយទៅវិញ ក្រោយពេលជង្គង់ត្រូវបានបោះកាត់ ។
អ្នកប្រដាល់រូបនោះលើកឡើងទៀតថា ក្រោមការសំគាល់របស់គេឃើញថា រំចង់ ហាក់មានការព្រួយបារម្ភនិងមិនហ៊ានវាយសម្រុកផ្ដេសផ្ដាស ដោយហេតុថាខ្លាចក្បាច់ជង្គង់របស់គេនិងកម្ពស់ខ្ពស់ដៃវាយបានឆ្ងាយជាងសូម្បីកែងក៏វែងជិតស្មើដៃរបស់ រំចង់ ដែរ។ ភាពភ័យខ្លាចរបស់កីឡាករម្នាក់ៗ ជាចន្លោះប្រហោងធ្វើឲ្យដែគូមើលឃើញក្បាច់ក៏ជាការងាយស្រួលសម្រាប់ការវាយលុករបស់គេផងដែរ។
សុភី សង្កត់ធ្ងន់ថា៖ « ពេលគេអោនវាយដៃមកលើខ្ញុំ ហើយខ្ញុំបោះជង្គង់កាត់ទៅកម្លាំងរបស់គេ ៥០ % ត្រូវបានកាត់បន្ថយ និងធ្វើទម្ងន់ជង្គង់របស់ខ្ញុំកើនឡើងទ្វេ ។ នេះជាចំណុចមួយធ្វើឲ្យខ្ញុំមានប្រៀប ហើយក៏ធ្វើឲ្យខ្ញុំឈ្នះការប្រកួតនេះដែរ»។
បើងាកទៅអតីតកាល រវាង ឡុង សុភី និង កែវ រំចង់ ធ្លាប់ប៉ះគ្នាចំនួន ១០ ដងរួចមកហើយក្នុងនោះ សុភី ឈ្នះ ៤ លើក រំចង់ ឈ្នះ ៤ លើក និងស្មើគ្នា ២ លើក។ ម្សិលមិញជាជំនួបលើកទី ១១ ហើយ ឡុង សុភី ធ្វើបានល្អជាងរាល់ដងព្រោះតែធ្វើឲ្យ រំចង់ ចាញ់ត្រឹមទឹកទី ៤ ដោយអាជ្ញាកណ្ដាលបញ្ឃប់ការប្រកួត៕
ឡុង សុភី(ខៀវ) ឡើងជង្គង់លើ កែវ រំចង់

Post a Comment