អ្នកប្រដាល់កម្ពុជាចំនួន ៥ នាក់ ត្រូវបានរៀបចំដាក់ឲ្យប្រកួតជាមួយកីឡាករថៃ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀន SEATV នាថ្ងៃអាទិត្យខាងមុខនេះ គឺនៅក្នុងកម្មវិធីប្រកួតរបស់ស្រាបៀរ Ganzberg ចំនួន ៣ គូ និងពេលរាត្រីចំនួន ២ គូទៀត ក្នុងកម្មវិធីស្រាបៀរ Black Cat និងអមទៅដោយការប្រកួតគូមិត្តភាពថ្នាក់ជាតិផងដែរ។
សម្រាប់ការប្រកួតនៅពេលព្រឹក កីឡាករ ឯម សុធី ក្លិបរិទ្ធីពោធិ៍សែនជ័យ ត្រូវដាក់ឲ្យប្រកួតជាមួយកីឡាករថៃ Kham ។ សុធី មានកម្រិតវិជ្ជាគុនហាក់មិនទាន់មានប្រជាប្រិយខ្លាំងនៅឡើយទេ ព្រោះគេលំបាកទាំងឈ្នះ សំណាង ឌីណា, ម៉ន ភិរម្យ,ម៉ន រដ្ឋា,សៀវ ង៉ុយ ឬ អាំង សំអាត ផងប៉ុន្តែការផ្តួល រស់ វិបុល ក្នុងទឹកទី ៣ កន្លងមកនេះនាំឲ្យគេមានឱកាសល្អឡើងប្រកួតអន្តរជាតិ ជាលើកដំបូង ហើយ Kham ធ្លាប់ប្រកួត ៤៨ដង ឈ្នះ ៤២ ចាញ់ ៥ និងស្មើ ១ ដង។
ចំណែក មៀច សុខរ៉ា ក្លិបតាព្រហ្មមានជ័យ ដែលធ្លាប់ជាអតីតៈជើងខ្លាំងមួយរូបកាលពីជាង ១០ ឆ្នាំមុននោះ ត្រូវជួបថៃ Pheat Serik ។ សុខរ៉ា បានមុខមាត់យូរមកហើយ ហើយការមកសង្វៀនជាថ្មីកន្លងមកនេះគេបានចាញ់ ឡុង សុវណ្ណឌឿន ប៉ុន្តែពេលនេះគេនៅតែមានឱកាសបានឡើងប្រកួតអន្តរជាតិ ខណៈ Pheat Serik ធ្លាប់ប្រកួត ៥៨ ឈ្នះ ៤៥ និងចាញ់ ១៣ ដង។
ចំពោះ រឿម វណ្ណៈ របស់ក្រសួងការពារជាតិ ដែលមានផ្លែសម្លាប់ផ្នែកកែង និងជង្គង់នោះគឺមានវិជ្ជាគុនល្អមិនសូវទៀងទាត់ គឺពេលខ្លះប្រកួតល្អ តែពេលខ្លះមិនសូវល្អ ចំណែកអ្នកគ្រប់គ្រងបង្វឹកប្រចាំក្លិបបានទម្លាយថា មានបញ្ហាខ្សោយវិន័យ ជាហេតុនាំឲ្យការហាត់មិនល្អ និងងាយប្រកួតចាញ់ ហើយដៃគូរបស់គេឈ្មោះ Yort Yuth ដែលគេម្នាក់នេះបានឈ្នះ ឯម លីថូ នៅទឹកទី ៣ ខណៈដែល លីថូ កាលនោះជាប់សង្ស័យពីការប្រកួតមិនប្រក្រតីវ៉ៃឈ្នះ ២ ទឹក ហើយក៏ទម្លាក់ឲ្យគេទាត់ធ្វើខូចជើងវិញ។
ដោយឡែក ការប្រកួតអន្តរជាតិ ២ គូ នាពេលរាត្រី កីឡាករវ័យក្មេង សុខ ធី ជើងខ្លាំងមកពីជាយដែនខេត្តបាត់ដំបង ជាកូនសិស្សរបស់អតីតកីឡាករឆ្នើម សាន់ សៅយ៉ាន់ ដែលមានប្រវត្តិប្រកួតភាគច្រើន នៅថៃ ហើយសរុបការប្រកួតបានចំនួន ៧៥ ឈ្នះ ៦៨ ចាញ់តែ ៧ ដងនោះ ត្រូវជួបកីឡាករ Khum Lek ក្នុងទម្ងន់ ៥៤ គីឡូក្រាម។ Khum Lek មានកម្ពស់ ១,៦៥ ម៉ែត្រខ្ពស់ជាង សុខ ធី ៣ សង់ទីម៉ែត្រ និងធ្លាប់ប្រកួត ៤៦ ដង ឈ្នះ ៤២ និងចាញ់តែ ៤ ដងប៉ុណ្ណោះ។
ចំណែកកីឡាករដ៏រឹងមាំ អ៊ុង វិរៈ ក្លិបកងពលតូចឆត្រយោង ៩១១ ត្រូវជួបថៃ Entry Thang ក្នុងទម្ងន់ ៧៣ គ.ក្រ។ អ្នកទាំង ២ នេះមានកម្ពស់ប្រហែលគ្នា ប៉ុន្តែចំនួនប្រកួតកីឡាករថៃច្រើនជាង ៣៥ ដង ដោយ អ៊ុង វិរៈ មានប្រវត្តិប្រកួតបានចំនួន ៦៣ ដង ឈ្នះ ៥៧ និងចាញ់ ៦ ដង ហើយ Entry Thang ប្រកួតបាន ៩៨ ដង ឈ្នះ ៨៦ ចាញ់ ១០ និងស្មើ ២ ៕
មៀច សុខរ៉ា (ឆ្វេង) ត្រូវជួប Pheat Serik នៅ SEATV

Post a Comment