ខ្សែការពារកណ្ដាល Giorgio Chiellini របស់ Juventus មិនអាចចូលលេងបានទេនៅថ្ងៃសៅរ៍នេះក្នុងជំនួបផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជាមួយក្រុម Barcelona ដោយសារមានរបួសសាច់ដុំកំភួនជើងពេលហ្វឹកហាត់កាលពីម្សិលមិញនេះ។
វិបសាយរបស់ក្លិប Juventus ផ្ទាល់បានសរសេរថា៖ “បន្ទាប់ពីធ្វើការត្រួតពិនិត្យបានឱ្យដឹងថា Chiellini មានរបួសដាច់សាច់ដុំតូចៗមួយចំនួននៅកំភួនជើងខាងឆ្វេងរបស់គាត់ ដែលនេះមានន័យថាគាត់មិនអាចជួយក្រុមបានទេនៅថ្ងៃសៅរ៍”។
ចំណែកអ្នកជំនួសខ្សែការពារជម្រើសជាតិអ៊ីតាលីនេះបានគឺអាចជា Andrea Barzagli ដែលទើបតែជាពីរបួស ហើយអាចចូលហ្វឹកហាត់ធម្មតាប៉ុន្មានថ្ងៃមកនេះ។
អតីតកីឡាករ Fiorentina ខាងលើនេះ កាលពីមិនទាន់មានរបួសធ្លាប់និយាយថា រូបគេនឹងធ្វើយ៉ាងណាបិទកំពូលខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez ឱ្យជាប់តាមតែអាចធ្វើទៅបាន ប៉ុន្តែមិនសំណាងគ្រប់យ៉ាងដូចដែលរូបលោករំពឹងទុកនោះ។ កីឡាកររូបនេះ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍ បានរងរបួសមិនអាចចូលប្រកួតបានឡើយ៕

Post a Comment