GuidePedia

0
ជា​ការ​ពិតណាស់​ថា កីឡាករ Lionel Messi នឹង​ស្ថិតនៅ​ក្នុងចំណោម​តារាបាល់ទាត់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ សម្រាប់​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League​រវាង​ក្រុម Barcelona​និង​ក្រុម Juventus​នៅ​រាត្រី​ថ្ងៃ​សៅរ៍ នាទី​ក្រុង​ប៊ែ​កឡាំង របស់​ប្រទេស​អាល្លឺម៉ង់។


កីឡាករ​អា​ហ្ស​ង់​ទីន​ម្នាក់នេះ នឹង​បង្ហាញ​វត្តមាន​រួមគ្នា​ជាមួយ​កីឡាករ​អ៊ុយ​រូ​ហ្គា​យ Luis Suarez និង​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar នៅ​ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona និង​ជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​នៅលើ​ពិភពលោក ប៉ុន្តែ​គេ​ក៏​មិនទាន់​ភ្លេច​ដែរ​ថា ក្រុម Juventus មុននឹង​ឡើងមក​ដំណាក់កាល​នេះ គឺ​ពួកគេ​បាន​លុត​ក្រុម​អធិរាជ​មិន​ឲ្យ​ងើបមុខ​រួច ម្យ៉ាង​ក្រុម​យក្ស​អ៊ីតាលី​មួយ​នេះ ប្រមូលផ្តុំ​ទៅដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​ជាច្រើន​ដូចជា​កីឡាករ Carlos Tevez, Paul Pogba និង​កីឡាករ Andrea Pirlo ដែល​សុទ្ធសឹង​ជា​ខ្លា​កំណាច​ប្រចាំ​នៅ​ក្របខណ្ឌ​បាល់ទាត់ Serie A​។

ការប្រកួត​ដ៏​អស្ចារ្យ​នេះ​ដែរ នឹង​ក្លាយជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​របស់​កីឡាករ Pirlo លេង​ឲ្យ​ក្រុម Juventus ក៏ដូចជា​ដំណាច់​យុគសម័យ​បាល់ទាត់​ដ៏​យូរលង់ របស់​កីឡាករ Xavi​ផង​ដែរ សម្រាប់​ក្រុម Barcelona ក្រោយពី​គាត់​បានប្រកាស​ដើរ​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ រួចមក​នោះ​។​ ​

ដោយឡែក បាល់ទាត់​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការប្រកួត​ធំ​បំផុត​នៅ​អឺរ៉ុប គឺជា​ផលិតផល​របស់​ក្រុមហ៊ុន Adidas។

ខណៈនោះ​ដែរ ពិធីបុណ្យ​ប្រចាំឆ្នាំ​សម្រាប់​ការប្រកួត UEFA Champions League ក៏បាន​ចាប់ផ្តើម​ផងដែរ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ នៅ​ឯ​ច្រកចូល Brandenburg Gate នាទី​ក្រុង​ប៊ែ​កឡាំង ហើយ​ពិធី​នេះ នឹងត្រូវ​អូស​បន្លាយពេល​រហូតដល់​បញ្ចប់​ការប្រកួត​នេះ ដែល​ត្រូវ​នឹង​ថ្ងៃអាទិត្យ​។


​នៅក្នុង​ពិធីបុណ្យ​នេះ​ដែរ មានការ​បង្ហាញ​ពានរង្វាន់​បាល់ទាត់ Champions League ក៏ដូចជា​ការថតរូប​អនុស្សាវរីយ៍​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​ផងដែរ៕

Post a Comment

 
Top