GuidePedia

0
កាលពីថ្ងៃអង្គារ ម្សិលមិញក្រុមជើងឯក world Cup ឆ្នាំ២០១០ គោជល់អេស្ប៉ាញបាន បង្ហាញឈុត សម្លៀកបំពាក់ ត្រៀមប្រកួត នៃព្រឹតិ្តការណ៍ UEFA Euro ឆ្នាំ២០១៦ នៅប្រទេស​ បារាំងបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ហើយឯកសណ្ឋាន ថ្មីនេះនឹងសម្ពោធ ឲ្យប្រើប្រាស់ លើកដំបូង អំឡុងក្រុមជម្រើសជាតិ អេស្ប៉ាញ ប៉ះក្រុម ជម្រើសជាតិ អង់គ្លេស ក្នុងជំនួបមិត្តភាព នាទីក្រុង Alicante​ ប្រទេសអេស្ប៉ាញ និង៣ថ្ងៃបន្ទាប់ទៅសួរសុខទុក្ខ ក្រុមជម្រើសជាតិ បែលហ្ស៊ិក។


លោក Vicente del Bosque បានជួយឲ្យក្រុម ជម្រើសជាតិអេស្ប៉ាញ លើកពានធំៗ ចំនួន៣ដូច UEFA Euro ២០០៨ FIFA World Cup ២០១០ និង UEFA Euro ២០១២ ខណៈ នៅឆ្នាំ២០១៦ខាងមុខលោក del Bosque នឹងដឹកនាំកូនក្រុមដើម្បី ប្រកួតការពារតំណែង ជើង​ឯករបស់ខ្លួន។

អេស្ប៉ាញគឺជាក្រុមឈ្នះជើងឯក Euro ច្រើនជាងគេស្មើគ្នា ជាមួយអាល្លឺម៉ង់ គឺ៣ដង ដូចគ្នាពោលគឺអេស្ប៉ាញ ឈ្នះពានឆ្នាំ១៩៦៤, ២០០៨ និង២០១២ ខណៈ​អាល្លឺម៉ង់ឈ្នះ ពានឆ្នាំ១៩៧២, ១៩៨០ និង ១៩៩៦ តែអាល្លឺម៉ង់ធ្លាប់លើកពាន World Cup បាន៤ដង លើកទី១នៅឆ្នាំ១៩៥៤, ១៩៧៤, ១៩៩០ និងឆ្នាំ ២០១៤ និងរងជើងឯក ៤ដងដែរឆ្នាំ១៩៦៦, ១៩៨២, ១៩៨៦ និងឆ្នាំ ២០០២ ពោលគឺបាន៤លើកស្មើ ក្រុមជម្រើសជាតិអ៊ីតាលីដែរ។


គួរបញ្ជាក់ថា ព្រឹតិ្តការណ៍កីឡាបាល់ទាត់ ប្រចាំទ្វីបអឺរ៉ុប៤ឆ្នាំធ្វើម្តង UEFA Euro ឆ្នាំ​២០១៦លើកទី១៥ ដែលបារាំងជាម្ចាស់ផ្ទះ បានបង្កើនរហូតដល់២៤ក្រុម នឹងចាប់ផ្តើមប្រកួតពី​ថ្ងៃទី១០ ខែមិថុនាដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

Post a Comment

 
Top