GuidePedia

0
លោក Brendan Rodgers អតីតអ្នកចាត់ការទូទៅ របស់ហង្សក្រហម Liverpool ត្រូវបានគេប្រទះឃើញ នៅឯក្រុងឡុងដ៍ ស្របពេលមានពាក្យចចាម អារ៉ាម ថារូប គាត់អាចនឹងមកជំនួស តំណែងលោក Jose Mourinho គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លិប តោខៀវ Chelsea ដែលកំពុងតែរងនូវ សម្ពាធយ៉ាងខ្លាំង ក្រោយពី ដឹកនាំក្រុមចាញ់ ដល់ទៅ៧ប្រកួតក្នុង ចំណោម១២ប្រកួតដំបូងនេះ នៅក្របខ័ណ្ឌ Premier League អង់គ្លេស។


Rodgers ដែលទើបត្រូវបាន Liverpool បណ្ដេញចេញកាលពីថ្មីៗនេះ ធ្លាប់បានរួម ការងារនៅទឹកដី Stamford Bridge នេះម្ដងហើយ ក្នុងនាមជាគ្រូបង្ហាត់ ពេល ដែល Mourinho ដឹកនាំ Chelsea ដំបូងៗ។

តោខៀវកំពុងតែស្ថិត ក្នុងសភាពយ៉ាប់យ៉ឺន ក្រោយចាញ់ Stoke ០-១ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងមក ដែលធ្វើឲ្យក្រុមរបស់លោក “Special One” ធ្លាក់ទៅ ចំណាត់ថ្នាក់ទី១៦ ក្នុងតារាង Premier League អង់គ្លេស មាន១១ពិន្ទុ តាមពីក្រោយក្រុមលេខ១ Manchester City ដល់ទៅ១៣ពិន្ទុ។

តាមស្ថានភាពបច្ចុប្បន្ន របស់ក្លិបនេះធ្វើឲ្យ មានព័ត៌មានថា Jose Mourinho អាចត្រូវដក ចេញពីតំណែងឆាប់ៗនេះ ហើយវាជារឿងដែលអាច កើតឡើងបាន សំរាប់ Chelsea ក្នុងការនាំ យក Brendan Rodgers មកកាន់តួនាទីនេះ ខណៈដែលពេលនេះ មានមនុស្សជាច្រើនបាន សរសេរនៅលើ Twitter របស់ខ្លួនថា ពួក គេបានឃើញគ្រូបង្ហឹក សញ្ជាតិអៀរឡង់ខាងជើងរូប នេះនៅទីក្រុងឡុងដ៍ រួមទាំងបង្ហាញ រូបភាពដែលគាត់ នៅក្នុងរថភ្លើង ក្រោមដីទៀតផង៕

Post a Comment

 
Top