លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានប្រាប់ឲ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi ប្រហែលអាច Fit ទាន់ ដើម្បីលេងប្រកួតធំ El Clasico ប៉ះ Real Madrid ក្នុងក្របខ័ណ្ឌ La Liga នៅរយៈពេលជាង១០ថ្ងៃទៀតនេះ។
Messi បានរងរបួសជង្គង់ធ្ងន់ធ្ងរ ក្នុងការប្រកួតដែល Barca ឈ្នះ Las Palmas កាលចុងខែកញ្ញា ដែលធ្វើឲ្យតារាឆ្នើមរូបនេះ ត្រូវអវត្តមានជិត២ខែ។ ប៉ុន្តែសេចក្ដីរាយការណ៍ពីអេស្ប៉ាញ បានឲ្យដឹងថា កីឡាករវ័យ២៨ឆ្នាំ ចូលហ្វឹកហាត់បានខ្លះៗវិញហើយនៅទីលានហ្វឹកហាត់របស់ក្លិប Ciutat Esportiva ដែលធ្វើឲ្យគេជឿថា ខ្សែប្រយុទ្ធរូបនេះ នឹងអាចចូលលេងបានពេលប៉ះ Real នៅថ្ងៃទី២១ ខែវិច្ឆិកា។
“ខ្ញុំសង្ឃឹមថា គាត់ (Messi) អាចចូលលេងបាន ខណៈដែលការព្យាបាលរបួសរបស់គាត់ កំពុងស្ថិតិក្នុងពេលកំណត់ជាក់លាក់ ទៅតាមគម្រោងរបស់យើង ដែលបានរំពឹងទុក។ ខ្ញុំសង្ឃឹមថា កីឡាកររបស់យើងទាំងអស់ នឹងគ្មានបញ្ហារបួសពេលធ្វើដំណើរទៅលេងឲ្យជម្រើសជាតិ។ បើយើងមានជើងពេញ យើងនឹងធ្វើគ្រប់យ៉ាង ដើម្បីឈ្នះគូប្រជែងធំរបស់យើង”។ លោក Bartomeu បានលើកឡើង។
Barcelona ឈ្នះ៧ដង ក្នុងការប្រកួត៩លើកចុងក្រោយ អំឡុងពេល Messi អវត្តមាន និងកំពុងឈរកំពូលតារាង La Liga មាន៣ពិន្ទុលើ Real Madrid មុនពេលប៉ះគ្នា ក្រោយត្រឡប់ពីការសម្រាកអន្តរជាតិវិញ។ ចំណែកឯ Neymar និង Luis Suarez វិញ ឡើងជើងយ៉ាងខ្លាំង ដោយស៊ុតសរុបបាន១៧គ្រាប់ ពេលគ្មាន Messi៕

Post a Comment