GuidePedia

0
ក្លិប​ Cambodian Tiger ​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ដក​ស្រង់​បទ​ពិសោធន៍​ជាមួយ​ក្រុម​យុវជន​ (U18) ​របស់​ក្លិប Avispa Fukuoka ​របស់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ នៅ​កីឡាដ្ឋាន​ជាតិ​ស្តាត​ចាស់​វេលា​ម៉ោង​៣:០០​នាទី​ល្ងាច។ នេះ​បើ​តាម​គេហទំព័រ​ Facebook ​ផ្លូវការ​របស់​ក្លិប​បាន​ចុះ​ផ្សាយ។


យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​ ក្នុង​ថ្ងៃ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​ដែរ ខាង​ក្លិប Cambodian Tiger ​ក៏​បាន​បង្កើត​ការ​ប្រកួត​មួយ​គូ​ទៀត​ដែរ​គឺ ការ​ប្រកួត​​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​ (U15) រវាង​ក្រុម​កម្ពុជា​ថៃ​ហ្គឺ​ហ្វូត​ប៊ល​ស្កូល ​(Cambodian Tiger football school) និង​ក្រុម​កម្ពុជា​អា​កា​ដេមិច (U-15 Cambodia football academy) ​ដើម្បី​បើក​កម្ម​វិធី​ ពោល​គឺ​មួយ​គូ​នេះ​ប្រកួត​ម៉ោង​១២:០០​នាទី​ថ្ងៃ​ត្រង់ ដល់​ម៉ោង ១:៥០​នាទី ខណៈ​ដែល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​៣:០០ ​រសៀល។ ចំណែក​ឯ​ចន្លោះ​ម៉ោង ២:០០​ដល់​២:៣០​នាទី ​ជា​ម៉ោង​សម្រាក​ថត​រូប​អនុស្សាវរីយ៍ ដោយ​អ្នក​គាំទ្រ​អាច​ថត​រូប​ជាមួយ​ក្រុម​កីឡាករ និង​កញ្ញា មីណិ អាសាមិ។

ចំពោះ​សំបុត្រ​នៃ​ការ​ប្រកួត​មិត្តភាព​នេះ​វិញ កៅអី​មាន​ដំបូល​តម្លៃ​៥​ដុល្លារ និង​គ្មាន​ដំបូល​តម្លៃ​២​ពាន់​រៀល ហើយ​សំបុត្រ​នឹង​ចាប់​ផ្ដើម​លក់​នៅ​ច្រក​ចូល​ពហុ​កីឡដ្ឋាន​ស្ដាត​ចាស់​តែ​ម្ដង​ក្នុង​ថ្ងៃ​ប្រកួត៕

Post a Comment

 
Top