មជ្ឈមណ្ឌលកីឡាហែលទឹកអន្តរជាតិនោខេត្តកំពង់ចាម នឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។ នេះជាសមិទ្ឋផលជាតិថ្មីមួយទៀតសម្រាប់កម្ពុជា។នេះបើតាមហ្វេសប៊ុកសម្ដេចហ៊ុនសែនបានសរសេរក្នុងថ្ងៃនេះ។
អាងហែលទឹកនេះគឺមានប្រវែង ៥០ ម៉ែត្រ ហើយជម្រៅទឹកពី១-២ ម៉ែត្រ ដែលបំពាក់ដោយបច្ចេកវិទ្យា និងសម្ភារៈសុវត្ថិភាពទំនើបៗស្របតាមច្បាប់និងការកំណត់របស់អន្តរជាតិ (Fédération Internationale de Natation (FINA)។
សម្ដេចហ៊ុនសែនបានបន្ដ៖”យើងសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងផ្តល់ឧិកាសកាន់តែច្រើនឡើងដល់កីឡាករ កីឡាការិនីបានហ្វឹកហាត់ជំនាញកីឡាហែលទឹកកាន់តែ ងាយស្រួល សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងទាំងក្នុងកម្រិតជាតិ និអន្តរជាតិ”។ រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់គាំទ្រ និង លើកស្ទួយវិស័យកីឡាជាតិអោយ កាន់តែរីកចម្រើនទៅមុខ។ ទន្ទឹមនិងនេះ គឺយើងមានសង្ឃឹម និងជំនឿលើយុវជនដែលតែងតែចូលរួមយ៉ាងសកម្មនៅក្នុងវិស័យកីឡានៅក្នុងប្រទេស។
ដើម្បីពង្រឹងគុណភាពផ្នែកកីឡាករហែលទឹកអោយមានសមត្ថភាពកាន់តែខ្ពស់ គឺរាជរដ្ឋាភិបាលបានកសាងអាងហែលទឹកខ្នាតអន្តរជាតិមួយនៅខេត្តកំពង់ចាម ដែលមានឈ្មោះថា ”មជ្ឈមណ្ឌលកីឡាហែលទឹក តេជោ សែន Techo Sen Swimming Pool Center”៕

Post a Comment