សម្រាប់គូប្រដាល់ដណ្តើមខ្សែក្រវាត់គូបូតា ទម្ងន់ ៦៧ គីឡូក្រាមនៅលើសង្វៀនបាយ័នរោងសៀក នារសៀលថ្ងៃអាទិត្យ ខាងមុខនេះ អ្នកប្រដាល់ខ្លាំងជើងចាស់ ផល សុផាត ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវប្រកួតវិលជុំលើកទី ៣ ដោយប៉ះជើងថ្មីវ័យក្មេង អ៊ុំ ចំរើន ក្លិបតាឡីដំរីមានរិទ្ធ។
ការវិលមកជួបគ្នារបស់អ្នកប្រដាល់ទាំង ២ បានទាក់ទាញអ្នកនិយមមើលប្រដាល់ច្រើនណាស់ដោយសារតែបច្ចេកទេសនៃកម្រិតវិជ្ជាគុនមានចំណុចពិសេសស្រដៀងគ្នា ប៉ុន្តែ អ៊ុំ ចំរើន ដែលមានបទពិសោធឡើងសង្វៀនតិចជាង ផល សុផាត យ៉ាងឆ្ងាយនោះ មានប្រៀបផ្នែកកម្លាំងល្អជាង។
នៅក្នុងការប្រកួតសន្សំពិន្ទុចំនួន ២ លើកកន្លងមក ផល សុផាត បានចាញ់ទាំង ២ ប្រកួត ដោយមានត្រឹម ២ ពិន្ទុប៉ុណ្ណោះ ជាហេតុនាំឲ្យអ្នកទស្សនានៅតែមិនទាន់អស់ចិត្តនៅឡើយខណៈដែលកន្លងមកធ្លាប់តែខ្លាំងក្នុងចំណោមអ្នកខ្លាំងនោះ។ ផ្ទុយទៅវិញ អ៊ុំ ចំរើន ដែលកំពុងតែសាងឈ្មោះល្បី តាមរយៈចូលវាយសម្រុកមិនដកថយនោះ បានឈ្នះទាំង ២ ប្រកួតតែម្តងដោយមាន ៦ ពិន្ទុ ហើយយោងតាមលទ្ធផលនេះ ត្រូវបានអ្នកគាំទ្ររំពឹងថា ចំរើន នឹងបន្តឈ្នះ អ្នកប្រដាល់ចាស់វស្សា ផល សុផាត ក្នុងភាគរយខ្ពស់បំផុត។
លោក វ៉ែន សុផល គ្រូបង្វឹក ផល សុផាត បានប្រាប់តាំងពីមុនចេញទៅប្រកួតស៊ីហ្គេមថា៖ «សុផាត ខ្សោយ ផ្នែកកម្លាំងផង និងមិនសូវមានទឹកចិត្តប្រកួតផង ប៉ុន្តែបច្ចេកទេសប្រកួតទាំងកណ្តាប់ដៃ និងកែងគឺនៅតែល្អ»។ លោកបន្តថា៖«ប្រសិនបើវ៉ៃក្នុងស្មារតី និងឆន្ទៈព្រមទាំងប្រើយុទ្ធសាស្រ្តខ្ចីកម្លាំងដៃគូ ដើម្បីផ្តួលដៃគូនោះ គឺ សុផាត អាចឈ្នះបាន ប៉ុន្តែបើវ៉ៃសម្រុកគ្មានយុទ្ធសាស្រ្ត មិនអាចប្រកួតយកឈ្នះ អ៊ុំ ចំរើន ដែលកំពុងតែឡើងកម្លាំងនោះទេ គឺខ្ញុំមានសង្ឃឹមតិចតួចបំផុត»។
ចំណែកលោក ញ៉ូវ ម៉ាក់ គ្រូបង្វឹក អ៊ុំ ចំរើន បានប្រាប់ថា៖«ខ្ញុំគិតថា ចំរើន នឹងឈ្នះ ពីព្រោះចិត្តវាខ្លាំង កណ្តាប់ដៃធ្ងន់ និងហាត់ក៏បានល្អ ហើយការតាំងចិត្តដណ្តើមយកខ្សែក្រវាត់លើកនេះ គឺហាក់ដូចនៅជិតវាជាងគេ ព្រោះក្នុងចំណោមអ្នកខ្លាំងៗដូចជា ឯម ខ្លឹមខ្មៅ ដែលជាឧបសគ្គនោះ ពេលនេះយើងមិនសូវបារម្មទៀតទេ ហើយខ្សែក្រវាត់អាចនឹងមកកាន់តែជិតវាហើយ»។
ចំណែក ទឹម សាន្ត ក្លិបកុសលកីឡា និង ចៅ ផលឌឿ មកពីក្លិបសំរោងកោងខេត្តបាត់ដំបង ក៏ត្រូវឡើងប្រកួតប្រជែងរកពិន្ទុបន្ថែមនៅថ្ងៃអាទិត្យនោះដែរ ខណៈការប្រកួត ២ លើកកន្លងមកនេះអ្នកទាំងពីរបានឈ្នះ ១ និងចាញ់ ១ ដង ដោយមាន ៤ ពិន្ទុដូចគ្នា។ ប៉ុន្តែសម្រាប់កម្លាំង និងទឹកចិត្តប្រកួតវិញ ចៅ ផលឌឿ អាចមានប្រៀបជាង សម្រាប់ការវិលមកជួបគ្នាលើកនេះ ទោះបីជាគេមានកម្ពស់ទាបជាង ទឹម សាន្ត ក៏ដោយ៕
ផល សុផាត (ឆ្វេង) ត្រូវជួប អ៊ុំ ចំរើន នៅថ្ងៃអាទិត្យ

Post a Comment