តារាឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi របស់ FC Barcelona និង Sergio Aguero របស់ក្រុម Manchester City បានជាប់ឈ្មោះជាកីឡាករល្អ ក្រុមនៃវគ្គចែកពូល (team of the group stage) នៃពានរង្វាន់ Copa America។
៣ប្រកួតនៅវគ្គចែកពូល Messi ស៊ុតបាន១គ្រាប់ ដែលជាបាល់ពិន័យ១១ម៉ែត្រ កាលពីប្រកួតបើកឆាកដំបូង ទល់នឹងក្រុមប៉ារ៉ាហ្គាយ ខណៈដែល Aguero រកគ្រាប់បាន២គ្រាប់ និងជាប់ជា Man of the Match របស់ក្រុមអាហ្សង់ទីន កាលពីប្រកួតទល់នឹងប៉ារ៉ាហ្គាយផងដែរ ប៉ុន្តែកាលពីប្រកួតលើកទី៣ ទល់នឹងចាម៉ៃកា កីឡាករវ័យ២៧ឆ្នាំបានអវត្តមាន ដោយសាររបួសក្បាល កាលតែតចូលទីក្រុមអ៊ុយរុយហ្គាយ។
ចំណែកឯខ្សែបម្រើ Arturo Vidal របស់ឈីលី ក៏ជាប់ក្នុងជម្រើស១១នាក់ល្អបំផុតនេះដែរ ទោះជាមានរឿងអាស្រូវ ដោយស្រវឹងស្រាបើកឡាន Ferrari ជួបគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ ម្យ៉ាងដោយសារកីឡាកររបស់ក្រុម Juventus រូបនេះ ជា Top Scorers នៅ Copa America ថែមទៀតផង បន្ទាប់ពីរកបាន ៣គ្រាប់។
ដោយឡែក Neymar របស់ក្រុមប្រេស៊ីល ដែលលេងបានយ៉ាងល្អនៅប្រកួតដំបូង ប៉ុន្តែត្រូវពិន័យកាតក្រហម កាលពីប្រកួតទី២ទល់នឹងកូឡុំប៊ីនោះ ពុំបានជាប់ក្នុងជម្រើសនេះទេ ខណៈដែល Alexis Sanchez ក៏គ្មានឈ្មោះដូចគ្នា៕

Post a Comment