កីឡាករនៅក្លិប Real Madrid ទាំងអស់កំពុងតែមិនពេញចិត្តចំពោះកំណែទម្រង់របស់ប្រធានក្រុមគ្រូពេទ្យប្រចាំក្លិប ដែលបានបណ្ដេញគ្រូពេទ្យចាស់ៗចោលអស់៥នាក់ ដោយមិនមានហេតុផលបញ្ជាក់ច្បាស់លាស់។
ដោយរដូវកាលមុននេះ មានកីឡាករសំខាន់ៗរបួសច្រើន និងប្រើពេលព្យាបាលយូរពេក ពេលនេះប្រភពជិតស្និទ្ធនឹង Real Madrid បានប្រាប់ឲ្យដឹងថា ម្ចាស់ក្លិបលោក Florentino Perez បានសម្រេចចិត្តបណ្ដេញគ្រូពេទ្យ៥នាក់ចោលហើយ ទោះជាពួកគេធ្វើការនៅទីនេះអស់ពេលជាច្រើនឆ្នាំយ៉ាងណាក៏ដោយ។ ចំណែកឯមូលហេតុវិញគឺដោយសារតែពួកគេមិនអាចព្យាបាលរបួសរបស់កីឡាករសំខាន់ៗឱ្យជាសះស្បើយទាន់ពេលវេលា។
៥នាក់ដែលលោក Perez និងប្រធានក្រុមគ្រូពេទ្យប្រចាំនៅក្រុមអធិរាជសសម្រេចដេញចោលនោះគឺ លោក Francisco Jose Morate (ចូលធ្វើការតាំងពីឆ្នាំ២០០១) , លោក Santiago Lozano (គ្រូពេទ្យជំនាញខាងរាងកាយ ចូលធ្វើការតាំងពីឆ្នាំ២០០៥) , លោក Juan Muro (គ្រូពេទ្យព្យាបាលរបួសដោយកាយវប្បកម្ម ចូលធ្វើការតាំងពីឆ្នាំ១៩៩៥) , លោក Carlos Heredia (គ្រូពេទ្យព្យាបាលរបួសដោយកាយវប្បកម្ម ដែលជិតស្និទ្ធនឹង Jese ជាងគេ) និងលោក Dani Martinez ដែលចូលធ្វើការកាលពីឆ្នាំមុន។
ចំពោះរឿងដេញគ្រូពេទ្យ៥នាក់នេះហើយ បានធ្វើឱ្យសមាជិកក្នុងក្រុម Real Madrid ទាំងអស់អាក់អន់ចិត្តជាខ្លាំង ហើយក៏មិនពេញចិត្តចំពោះកំណែទម្រង់ស៊ីជម្រៅរបស់ខាងប្រធានក្លិបដែរនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រោះថាមិនត្រឹមតែមានការផ្លាស់ប្ដូរទេ ថែមទាំងចង់លក់កីឡាករចាស់ៗដែលធ្លាប់លេងឱ្យក្លិបជាង១០ឆ្នាំ ដូចជា Casillas និង Ramos ចោលទៀតផង។
បន្ទាប់ពីដេញគ្រូពេទ្យដែលស្គាល់ចិត្តកីឡាករច្បាស់អស់៥នាក់នេះហើយ លោក Jesus Olmo ប្រធានក្រុមគ្រូពេទ្យដែលទើបតែឡើងកាន់តំណែងបាន២ឆ្នាំ ក៏បានហៅលោកគ្រូពេទ្យថ្មី៤នាក់ចូលក្រុមវិញផងដែរ គឺលោក Ximo Mas (មកពី Lavente) , លោក Mikel Arremberi (គ្រូពេទ្យមកពីខាងកីឡាបាល់អោប) , លោក Felix Fernandez Solis (គ្រូពេទ្យដែលធ្លាប់ធ្វើការជាមួយលោក Benitez នៅ Liverpool) និងលោក Vitor Pimenta ។
សូមបញ្ជាក់ផងដែរថា លោក Jesus Olmo ដែលកាន់តំណែងជាប្រធានពេទ្យនៅ Real Madrid បច្ចុប្បន្ននេះគឺជាកូនប្រសារបស់អ្នកគ្រប់គ្រង Jeronimo Farre ដែលកាន់ការងារមួយផ្នែកធំនៅ Real ផងដែរ។ លើសពីនេះទៅ លោក Olmo ក៏ជាពេទ្យផ្ទាល់ខ្លួនរបស់មហាសេដ្ឋី Perez ផង៕

គ្រូពេទ្យទាំង៥ដែលត្រូវ Real Madrid ដេញ

Post a Comment