ក្របខ័ណ្ឌ English Premier League នាយប់នេះ ក្រុម Tottenham Hotspur នឹងត្រូវបើកទ្វារកីឡដ្ឋាន White Hart Lane របស់ខ្លួនទទួលក្រុមនៅជិតគ្នា Arsenal នាម៉ោង៧:៤៥នាទីល្ងាច។ ចាំមើលកាំភ្លើងធំអាចទៅបាញ់មាន់ខ្នាយមាសដល់សំបុកបានដែរឬទេ?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
អ្នកចាត់ការក្រុម Spurs លោក Mauricio Pochettino បាននិយាយមុនប្រកួតនេះថា៖ “វាមិនមែនជារឿងងាយស្រួលទេ ដែលយើងត្រូវតាមចិត្តកីឡាករទាំងអស់នោះ។ ទោះជាគេមិនសប្បាយចិត្តឬយ៉ាងណាក៏ដោយ ក៏ត្រូវតែប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតនោះដែរ។ គ្មានអ្វីដែលត្រូវលាក់បាំងនោះទេ ដែលក្រុមយើងទាំងមូលមានបញ្ហាកីឡាករពិតមែន ប៉ុន្តែនោះមិនមែនជារឿងដែលត្រូវបារម្ភខ្លាំងនោះទេ។ យ៉ាងណាយប់នេះ ខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងអាចលេងបាន”។
ចំណែកលោក Arsene Wenger វិញក៏បាននិយាយដែរថា៖ “យើងពេញជើងល្អណាស់នាយប់នេះ។ ខ្ញុំគិតថាយើងខ្លាំងគ្រប់គ្រាន់ហើយដែលអាចយកឈ្នះនាប្រកួតយប់នេះបាន ត្បិតតែ Sanchez មិនទាន់ជាសះស្បើយ ១០០%ក៏ដោយ។ តាំងពីដើមឆ្នាំនេះមក យើងមានទម្រង់លេងល្អ ដែលអាចនិយាយបានថាជាក្រុមដែលមិនអាចមើលស្រាលបាននោះទេ ដូច្នេះនាយប់នេះក៏យើងសង្ឃឹមថានឹងអាចបន្តទម្រង់លេងល្អទៀតដែរ”។
ជើងកីឡាករ
ម្ចាស់ផ្ទះ Spurs អត់មានកីឡាករណាម្នាក់អវត្តមាននោះទេ ពោលគឺពេញជើងទាំងអស់តែម្ដង។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Lloris , Walker , Fazio , Vertonghen , Rose , Mason , Bentaleb , Eriksen , Dembele , Lamela និង Kane ។
ដោយឡែកកាំភ្លើងធំវិញនៅតែអវត្តមានកីឡាករមួយចំនួនដដែលគឺ Mikel Arteta , Jack Wilshere , Vassiriki Abou Diaby , Mathieu Debuchy , Chamberlain និង Sanchez ។ ចំណែកឯ Welbeck វិញមិនទាន់ដឹងច្បាស់ថាលេងកើតឬអត់នោះទេ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Ospina , Bellerin , Mertesacker , Koscielny , Monreal , Ramsey , Coquelin , Ozil , Cazorla , Walcott និង Giroud ។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរនេះបានជួបគ្នាប្រមាណជា ១៦១ដងហើយ ដែលក្នុងនោះ Spurs ឈ្នះ៥០ដង ស្មើ ៤៤ដង និងចាញ់ ៦៧ដង។ ចំណែកឯ៥ប្រកួតចុងក្រោយវិញក្រុមលោក Mauricio Pochettino ឈ្នះបានតែម្ដងគត់ក្រៅពីនេះស្មើ១ដងនិងចាញ់៣ដង។
ព្យាករណ៍សម្រាប់គូនេះគឺ Spurs ១-២ Arsenal ។ ចុះតាមគំនិតមិត្តអ្នកអានវិញគិតយ៉ាងណាដែរ?
សម្រាប់គូរផ្សេងទៀតនៅយប់នេះគឺ
Post a Comment