GuidePedia

0
ក្របខ័ណ្ឌ La Liga ​នា​យប់​នេះ ក្រុម​យក្ស​នៅ​ទី​ក្រុង Madrid ​ទាំង​ពីរ​នឹង​ត្រូវ​ចូល​ទីលាន​ប្រកួត​គ្នា​ហើយ ពោល​គឺ​ម្ចាស់​ផ្ទះ Atletico Madrid ​បើក​ផ្ទះ​ស្វាគមន៍​ក្រុម Real Madrid ​នា​ម៉ោង​១០:០០​នាទី​យប់​នេះ។ ចាំ​មើល​ក្រុម​លោក Simeone ​អាច​យក​ឈ្នះ​ក្រុម​ម្ចាស់​ពាន​រង្វាន់ FIFA Club World Cup ​បាន​ដែរ​ឬ​ទេ?


សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ


លោក Diego Pablo Simeone ​អ្នក​ចាត់​ការ​ក្រុម Atletico Madrid ​បាន​និយាយ​មុន​ប្រកួត​យប់​នេះ​ថា៖ “ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​នៅ​មុន​ពេល​ប្រកួត​នោះ​ទេ។ រឿង​តែ​មួយ​គត់​ដែល​អាច​និយាយ​បាន​នោះ​គឺ​ទំនុក​ចិត្ត​និង​ជើង​កីឡាករ​តែ​ប៉ុណ្ណោះ។ ប៉ះ Real Madrid ​ក្រុម​របស់​យើង​លេង​បាន​ល្អ​ខ្លាំង​ណាស់ ហើយ​ប្រកួត​យប់​នេះ ខ្ញុំ​ក៏​សង្ឃឹម​អីចឹង​ដែរ។ Mandzukic ​និង​ Griezmann ​គឺ​អាច​ចូល​លេង​បាន​ទាំង​ពីរ​នាក់​ក្នុង​ប្រកួត​នេះ ដូច្នេះ​យើង​មិន​មាន​បញ្ហា​ព្រួយបារម្ភ​ពី​ជើង​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ​ឡើយ”។


ចំណែក​ឯ​លោក Carlo Ancelotti ​វិញ​បាន​និយាយ​ដែរ​ថា៖ “យើង​មាន​ទំនុក​ចិត្ត​ណាស់​ក្នុង​ប្រកួត​យប់​នេះ​ទោះ​ជា​បាត់​បង់​កីឡាករ​ប៉ុន្មាន​នាក់​ក៏​ដោយ។ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​ដូច​ប្រកួត​កន្លង​មក​អីចឹង។ គ្រប់គ្រង​បាល់ ល្បឿន​ប្រយុទ្ធ​និង​ការពារ​គឺ​ជា​រឿង​សំខាន់​ដែល​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ។ អ្វី​ដែល​ខ្ញុំ​បាន​ផ្ដាំ​ទៅ​កីឡាករ​របស់​យើង​ទាំង​អស់​នោះ​គឺ​សូម​ប្រយ័ត្ន​ចំពោះ​កាយវិការ​របស់​ខ្លួន”។

ជើង​កីឡាករ

ម្ចាស់​ផ្ទះ At Madrid ​មិន​មាន​បញ្ហា​កីឡាករ​អី​ច្រើន​នោះ​ទេ បន្ទាប់​ពី Mandzukic ​និង​ Griezmann ​គឺ​អាច​ចូល​លេង​វិញ​បាន​ទាំង​ពីរ​នាក់។ ចំណែក​ឯ Arda Turan ​និង​ Cristian Ansaldi ​វិញ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​អាច​បាន​លេង​ឬ​អត់​ប៉ុន្តែ​សាមី​ខ្លួន​បញ្ញាក់​ថា​គ្មាន​បញ្ហា។ ដូច្នេះ​ប្រកួត​យប់​នេះ ​អ្នក​ចាត់​ការ​វ័យ​៤៤​ឆ្នាំ​ខាង​លើ​អាច​នឹង​ប្រើ​ក្បួន​៤-៤-២ ​ដែល​មាន​កីឡាករ​ដូចជា Moya , Juanfran , Godin , Miranda , Siqueira , Turan , Gabi , Tiago , Koke , Mandzukic ​និង​ Griezmann ។


ងាក​ទៅ​ខាង​ក្រុម​ Real Madrid ​វិញ​មាន​កីឡាករ​ច្រើន​អវត្តមាន​នៅ​រាត្រី​នេះ គឺ Luka Modric , Pepe , Ramso , Rodriguez ។ ចំណែក​ឯ Marcelo ​វិញ​ក៏​មិន​ទាន់​ច្បាស់​ថា​បាន​លេង​ឬ​អត់​ដែរ។ ដូច្នេះ​លោក Ancelotti ​អាច​ប្រើ​ក្បួន​ ៤-៣-៣ ​ដែល​មាន​កីឡាករ Casillas , Carvajal , Nacho , Varane , Coentrao , Isco , Kroos , Jese Rodriguez, Bale , Benzema ​និង​ Ronaldo ។

ប្រវត្តិ​ជួប​គ្នា

ក្រុម​ទាំង​ពីរ​នេះ បើ​គិត​ត្រួស​ៗ​ទៅ​ធ្លាប់​បាន​ជួប​គ្នា​៤៩​ដង​មក​ហើយ ដែល​ក្នុង​នោះ At Madrid ​ឈ្នះ​តែ​៧​ដង​ ស្មើ ១២​ដង​ និង​ចាញ់​ Real Madrid ​រហូត​ដល់​៣០​ដង។ ប៉ុន្តែ​បើ​និយាយ​តែ​៥​ប្រកួត​ចុង​ក្រោយ​នេះ​វិញ​ស្ដេច​ស​មិន​ដែល​ឈ្នះ Atletico Madrid ​នោះ​ទេ តាម​​ត្រឹម​ស្មើ​២​ចាញ់​៣​ដង។

ព្យាករណ៍​សម្រាប់​គូ​នេះ​គឺ Atletico Madrid ​២-២ Real Madrid ។ ចុះ​បើ​តាម​គំនិត​មិត្ត​អ្នក​អាន​វិញ​គិត​យ៉ាង​ម៉េច​ដែរ?

Post a Comment

 
Top