ក្រុមស្វាយរៀង បានយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹកមិញនេះ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Number One Cup 2014 ដែលកំពុងរៀបចំនៅខេត្តប៊ិញភឿក ប្រទេសវៀតណាម រីឯក្រុមU14កម្ពុជា ដែលកំពុងប្រកួតនៅថៃនោះ បានរកឃើញការឈ្នះជាលើកដំបូងរបស់ខ្លួនហើយ។
នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងក្រុមមានមូលដ្ឋាននៅកម្ពុជាដូចគ្នានេះ ក្រុមស្វាយរៀង បានយកឈ្នះលើក្រុមប៉ូលិស ២-១ ហើយនៅពេលនេះក្រុមស្វាយរៀងកំពុងរង់ចាំអ៊ុតមើលការប្រកួតរវាង ក្រុមលេខ១ពូលB យោធភូមិភាគលេខ៧ និងក្រុមលេខ២ប្រចាំពូលA បញ្ជាការយោធាខេត្តប៊ិញភឿក ដែលនឹងត្រូវធ្វើការប្រកួតនៅវេលាម៉ោង៣:៣០នាទី រសៀលថ្ងៃចន្ទនេះដែរ។
រវាងក្រុមដែលមានមូលដ្ឋាននៅវៀតណាមទាំង២នេះ ក្រុមណាឈ្នះ នឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមស្វាយរៀង នៅថ្ងៃទី៣១ ខែធ្នូនេះ ហើយក្រុមចាញ់ត្រូវធ្លាក់ទៅប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ ជាមួយក្រុមប៉ូលិស ខណៈព្រឹត្តិការណ៍នេះ ក្រុមជយលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់៤០០០ដុល្លារ លេខ២បាន២៥០០ដុល្លារ និងលេខ៣បាន២០០០ដុល្លារ។
ដោយឡែកក្រុមសាលាបាល់ទាត់ជាតិ ជាយុវជនថ្នាលអាយុក្រោម១៤ឆ្នាំរបស់កម្ពុជា ដែលកំពុងតែធ្វើការប្រកួតក្នុងពានរង្វាន់អន្តរជាតិ U-14 ASEAN Dream Football Tournament 2014 នៅទីក្រុងបាងកក ប្រទេសថៃនោះ បានរកឃើញការឈ្នះរបស់ខ្លួនហើយ។
ក្នុងនាមជាក្រុមដែលឈរនៅក្នុងពូលA សាលាបាល់ទាត់ជាតិ បានចាញ់ទាំង៥ប្រកួតជាប់ៗគ្នា និងឈរនៅបាត់តារាងនៃពូលដែលមានក្រុមចូលរួមចំនួន៦នេះ។ ប៉ុន្តែដោយសារព្រឹត្តិការណ៍នេះគេតម្រូវឲ្យក្រុមឈ្នះត្រូវ ប្រកួតខ្វែងជាមួយក្រុមឈ្នះ ហើយក្រុមចាញ់ត្រូវជួបជាមួយក្រុមចាញ់នោះ ក្រុមសាលាបាល់ទាត់ជាតិ កាលពីម្សិលមិញនេះបានយកឈ្នះក្រុមចំណាត់ថ្នាក់លេខ៥ពូលB Montedio YAMAGATA ក្នុងលទ្ធផល ៣-០ ខណៈការប្រកួតចុងក្រោយនៅរសៀលនេះ សាលាបាល់ទាត់ជាតិ ត្រូវជួបក្រុមបាតតារាងពូលB Chiagrai United ដើម្បីធ្វើការកំណត់ជាលេខរៀង ក្របខ័ណ្ឌ U14 ដែលមានក្រុមចូលរួមសរុបចំនួន១២នេះ៕

Post a Comment