GuidePedia

0
បន្ទាប់​ពី​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​ ELP ​ប្រកប​ដោយ​ភាព​ជោគជ័យ​​ជាប់ៗ​គ្នា​ចំនួន​បី​ប្រកួត​នា​ពេល​កន្លង​មក​ ​ការ​ប្រកួត​លើក​ទី​បួន​ដ៏​ជក់​ចិត្ត​រវាង​ក្រុម​ Tottenham Hotspur និង​ Manchester United ​នៅ​ Singha Stadium ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី 28 ខែ​ធ្នូ ឆ្នាំ 2014 ​​​នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​​ដែល​​​ចាប់​ផ្តើម​តាំង​ពី​ម៉ោង​ 5 រសៀល​នោះ​​កាន់​តែ​ទទួល​​ការ​គាំទ្រ ​និង​ប្រជាប្រិយភាព​​​ខ្លាំង​ឡើង​ថែម​ទៀត​​។​

IMG_2916

Singha Stadium គឺ​ជា​ព្រឹត្តិការណ៍​ជួប​ជុំ​​ទស្សនាការ​ប្រកួត​បាល់​ទាត់​ដ៏​ធំ​​ដែល​​អ្នក ​គាំទ្រ​​កម្ពុជា​រាប់​ពាន់​នាក់​​​​ទន្ទឹង​រង់​ចាំ ជា​កន្លែង​ដែល​អ្នក​គាំទ្រ​ទស្សនា​​ និង​ជួប​ជាមួយ​​បរិយាកាស​ដ៏​រំជើប​រំ​ជួល​ពិត​ប្រាកដ​នៃ​ការ​ប្រកួត​បាល់​ ទាត់​​នៃ​​ក្រប​ខណ្ឌ​កំពូល​​​ក្នុង​ប្រទេស​អង់គ្លេស​​។ អ្នក​ទស្សនា​ទាំង​អស់​បាន​​ហ៊ោកញ្ជ្រៀវ​យ៉ាង​កង​រំពង​ដែល​​​បង្ហាញ​ពី​ការ​ គាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​ចំពោះ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​នៅ​មុខ​អេក្រង់​ដ៏​ ធំ​​ ងាយ​ស្រួល​ទស្សនា​រាល់​សកម្មភាព​នៅ​លើ​ទីលាន​វាល​ស្មៅ​​នៃ​ប្រទេស​អង់គ្លេស។ ​ អ្នក​គាំ​ទ្រ​នៅ​កម្ពុជា​ទាំង​អស់​សុទ្ធ​តែ​បាន​សម្ដែង​អារម្មណ៍​ភ្ញាក់​ ផ្អើល​របស់​ខ្លួន​ថា Singha Stadium គឺ​ពិត​ជា​កន្លែង​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួប​ជុំ​ទស្សនា​ការ​ប្រកួត​ បាល់​ទាត់​​​​។​

IMG_2940

IMG_2945
អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ទៅ​ទៀត​នោះ​ អ្នក​ចូល​រួម​ទាំង​អស់​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ប្រគំ​ តន្ត្រី​ពិសេស​ដែល​មាន​ការ​ចូល​រួម​សហការ​រវាង​​កំពូល​តារា​ចម្រៀង​​ក្នុង​ ប្រទេស​កម្ពុជា​​ដូចជា​​លោក ឆាយ​ វីរៈយុទ្ធ​ លោក កែវ វាសនា​ កញ្ញា ទេព បូព្រឹក្ស​ ក្រុម​រាំ​ក្នុង​ប្រទេស​កម្ពុជា​ និង​​ក្រុម​រាំ​អាជីព​របស់ ​ស្រាបៀរ​ សិង្ហា មក​ពី​ប្រទេស​ថៃ​ បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​   តន្រ្តី​ទាំង​មូល​​​ ខណៈ​ដែល​អ្នក​ទស្សនា​រាប់​ពាន់​នាក់​នៅ​ខាងមុខ​ឆាក​​​​សប្បាយ​រីករាយ​​​ ជាមួយ​នឹង​ការ​ពិសា​ ស្រាបៀរ សិង្ហា ដ៏​ឆ្ងាញ់​ត្រជាក់​។
IMG_2935

សូម​បញ្ជាក់​ថា​សម្រាប់​​ព្រឹត្តិការណ៍​ដ៏​ធំ​​ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ សំបុត្រ​ចូល​រួម​ទស្សនា​មាន​តម្លៃ​ត្រឹម​តែ​ 6,000 រៀល​ប៉ុណ្ណោះ​ ​លោក​អ្នក​នឹង​ទទួល​បាន​ស្រាបៀរ សិង្ហា​ 2 កំប៉ុង​ដោយ​ឥតគិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ​ស្រាបៀរ​ សិង្ហា​ក្នុង​តម្លៃ​ពិសេស​ភ្ជាប់​ជាមួយ​ការ​ផ្ដល់​ជូន​​​​ផ្សេងៗ​ផង​ដែរ។​

IMG_2929

លើស​​ពី​នេះ​ទៅ​ទៀត​ អ្នក​ចូល​រួម​ទាំង​អស់​​មាន​ឱកាស​ឈ្នះ​រង្វាន់​ទ្វេ​ដង​ពី​ ស្រា​បៀរ សិង្ហា​​។ រាល់​ពេល​ជាវ​​ស្រាបៀរ​ សិង្ហា លោក​អ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់​ឆ្នោត​ និង​ឱកាស​ឈ្នះ​រង្វាន់​​ជាច្រើន​ទៀត​ពី​ការ​កោស​​សន្លឹក​ប័ណ្ណ​ដូច​ជា អាវយឺត​ Manchester United បាល់​ទាត់ ​Manchester United មួក​ SINGHA​ និង​ Manchester United​ ក៏​ដូចជា​  ឆត្រ និង​អាវ​យឺត​ SINGHA​ផង​ដែរ។

IMG_2928

បន្ថែម​ពី​លើ​នេះ ក៏​នៅ​មាន​កម្មវិធី​ពិសេស​សម្រាប់​​អតិថិជន​របស់​ស្រាបៀរ​ សិង្ហា ដោយ​ការ​រាល់​ការ​ជាវ​ស្របៀរ​ សិង្ហា មួយ​កេស នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​មក​នៅ​ត្រឹម​តែ​ 15 ដុល្លារ​ប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​ទទួល​បាន​​សន្លឹក​ឆ្នោត​ និង​ការ​កោស​ប័ណ្ណ​ផ្សង​សំណាង​បន្ថែម​។ អ្នក​ចូលរួម​ទាំង​អស់​ពិត​ជា​ការ​រីករាយ​ចំពោះ​កម្មវិធី​នេះ​​យ៉ាង​ខ្លាំង ហើយ​ជាក់​ស្ដែង​ “ការ​ជាវ​កាន់​តែ​ច្រើន​ បាន​ឈ្នះ​រង្វាន់​កាន់​ច្រើន​” ពិត​ប្រាកដ​មែន​។ Singha Stadium កន្លែង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួប​ជុំ​ទស្សនា​ការ​ប្រកួត​បាល់​ទាត់ ​លីក​កំពូល​របស់​អង់គ្លេស EPL។

Post a Comment

 
Top