ក្រុមកីឡា Soft Tennis (ស្រដៀងកីឡាវាយកូនបាល់) របស់កម្ពុជា បានត្រៀមខ្លួនជាស្រេចហើយក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីចូលរួមប្រកួតក្នុងកម្មវិធី World Tour Soft Tennis ក្នុងព្រឹត្តិការណ៍ The 1st AEC World Tour Soft Tennis Championship ឆ្នាំ ២០១៥ ក្រោយពីបានធ្វើការហ្វឹកហាត់ជិតមួយឆ្នាំ។
ការធ្វើដំណើរទៅប្រកួតនេះ ត្រូវបានគាំទ្រថវិកាពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាលក្ខណៈឯកជន និងពីសប្បុរសជនដែលមានចិត្តស្រឡាញ់កីឡាមួយនេះ ខណៈ Soft Tennis ទើបត្រូវបានបង្កើតឡើងដោយមានសហព័ន្ធត្រឹមត្រូវ ក្រោមការជួយជ្រោមជ្រែងពីសំណាក់អង្គភាពកីឡាក្រសួងមហាផ្ទៃ។
ក្នុងពេលហ្វឹកហាត់មុនពេលចេញដំណើរនៅថ្ងៃសៅរ៍សប្តាហ៍នេះ លោកជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃដែលជាស្ថាបនិកកីឡា Soft Tennis កម្ពុជា បានអះអាងថា៖ «ព្រឹត្តិការណ៍នេះមានប្រទេសចូលរួមចំនួន ១៨ មកពីគ្រប់ទ្វីបលើពិភពលោក ហើយការប្រកួតចាប់ផ្ដើមពីថ្ងៃ ទី ៣០ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៥ ទើបបញ្ចប់»។
កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ១១ រូបទៅចូលរួមប្រកួតដើម្បីប្រកួតគ្រប់វិញ្ញាសាទាំងអស់ ដែលរួមមានឯកត្តជន ប្រកួតជាគូ និងប្រកួតជាក្រុម ព្រមទាំងវិញ្ញាសាវាយគូចម្រុះផងដែរ។
លោក ស៊ុយ សុខុម អគ្គហេរញ្ញិកនៃសហព័ន្ធ Soft Tennis កម្ពុជា មានប្រសាសន៍ថា៖ «ការចេញទៅប្រកួតលក្ខណៈកម្តៅសាច់ដុំ និងសន្សំពិន្ទុនេះ យើងចំណាយប្រាក់អស់ជាង ១ ម៉ឺនដុល្លារ ហើយថវិកានេះបានមកពីថ្នាក់ដឹកនាំ និងសប្បុរសជននានា មិនមែនថវិការបស់រាជរដ្ឋាភិបាលទេ»។
លោកបានប្រាប់បន្តថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួយ ៤០០០ ដុល្លារ លោកនាយឧត្តមសេនីយ៍សែម សុវណ្ណនី អគ្គនាយកគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន បានជួយ ៣០០០ ដុល្លារ លោក ឱក បូរ៉ា អគ្គនាយកប្រៃសណីយ៍ ជួយ ១៥០០ ដុល្លារ លោក ម៉ៅ ចរិយា អគ្គនាយក TRC ជួយ ១០០០ ដុល្លារ និងលោកប្រាក់ សុខយូរ ជួយ ៥០០ ដុល្លារ»។
ក្រៅពីសប្បុរសជនខាងលើនេះ អង្គភាពកីឡាក្រសួងមហាផ្ទៃជាអ្នករ៉ាប់រងសោហ៊ុយទាំងការហូបចុក ធ្វើដំណើរ ស្នាក់នៅ ថ្លៃបង់សិទ្ធិប្រកួតទាំងស្រុង ហើយក្នុងនោះលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា បានប្រឹងប្រែងជួយផ្នែកទំនាក់ទំនងច្បាប់ និងប្រាក់ហោប៉ាវសម្រាប់អត្តពលិក ដែរ។
លោក យី សារិន ដែលជាគ្រូបង្វឹក បានឲ្យដឹងថា៖ «យើងទទួលស្គាល់ថា គូប្រកួតយើងបានដឹងពីសមត្ថភាពកីឡាករកីឡាការិនីរបស់យើងកម្រិតណាៗ ប៉ុន្តែ យើងមានកលល្បិចក្នុងការលេង ហេតុនេះយើងត្រូវតែមានជំនឿចិត្ត។ ចំពោះលទ្ធផលក្រោយការប្រកួតយ៉ាងណាៗនោះ វាជារឿងមួយផ្សេងទៀតពីព្រោះទោះបីមិនទាន់បានមេដាយ ក៏យើងសន្សំយកពិន្ទុដើម្បីចេញទៅប្រកួតនៅក្រៅប្រទេសចំនួន ២ ព្រឹត្តិការណ៍ទៀតដែរ»។
លោកបានប្រាប់បន្តថា៖ «World Tour Soft Tennis នេះគឺជាព្រឹត្តិការណ៍បើកផ្លូវមួយដើម្បីយើងអាចឈានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន ២ ទៀតគឺការប្រកួតជើងឯកអាស៊ីនៅប្រទេសកូរ៉េ នាខែកក្កដា និងព្រឹត្តិការណ៍មួយទៀតនាចុងឆ្នាំ ២០១៥ គឺការប្រកួតជើងឯកពិភពលោក (World Championship) ដែលមិនទាន់ត្រូវបានកំណត់ពីទីកន្លែងប្រកួតនៅឡើយទេ»។
លោក សារិន បានបន្ថែមទៀតថា៖ «ការចេញទៅប្រកួតនេះ គឺជាការប្រកួតកម្តៅសាច់ដុំ ក្រោយពីកីឡាករ-កីឡាការិនី Soft Tennis កម្ពុជា បានប្រឹងហ្វឹកហាត់ជិតមួយឆ្នាំ ហើយកីឡាករ និងកីឡាការិនីរបស់យើងសុទ្ធសឹងជាអត្តពលិកជើងចាស់ដែលមានបទពិសោធល្អស្រាប់ ហេតុនេះ យើងមានសង្ឃឹមច្រើន»។
ក្នុងអំឡុងពេលនៃការហ្វឹកហាត់នេះ លោក ជា ប៊ុនហេង ដែលជាអគ្គលេខាធិការសហព័ន្ធដែរនោះ រួមជាមួយលោកប្រាក់ ផល្លា ជាអនុប្រធានសហព័ន្ធ និងលោក ស៊ុយ សុខុម បានជួយដោះស្រាយនូវអាហារបំប៉ន និងសម្ភារហ្វឹកហាត់ដល់ក្រុមទាំងមូល។
គួររំឭកថា Soft Tennis ទើបតែបង្កើតបានជាសហព័ន្ធនៅកម្ពុជាកាលពីខែធ្នូ ឆ្នាំ ២០១៤ ហើយត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធអាស៊ាន សហព័ន្ធអាស៊ី និងសហព័ន្ធអន្តរជាតិរួចរាល់អស់ហើយ៕
លោក ជា ប៊ុនហេង (ឆ្វេងទី ២) និងក្រុមកីឡា Soft Tennis កម្ពុជា

Post a Comment