GuidePedia

0
​​ក្រុម​ការពារ​តំណែង​ជើងឯកគោ​ជល់​អេ​ស្ប៉ា​ញ និងក្រុម​អ៊ុយ​ក្រែ​ន​កំពុងធ្វើការ​ហ្វឹកហាត់​ ត្រៀម​ជួបគ្នា​យប់​នេះវគ្គ​ជំ​រុះ Euro 2016 ក្នុង​ពូ​ល C​។


គ្រូបង្វឹក​ក្រុម​ភ្ញៀវ​អ៊ុយ​ក្រែ​ន​លោក Mykhaylo Fomenko បាន​និយាយថា ការប្រកួត​យប់​នេះមិនទាន់​អាច​កាត់សេចក្តី​ជោគ​វាសនា​របស់​អ៊ុយ​ក្រែ​ន​នៅឡើយ​ទេ​។ ខ្សែប្រយុទ្ធ​អ៊ុយ​ក្រែ​ន Andriy Yarmolenko កំពុងតែ​ស្ថិតក្នុង​ទំរង់​លេង​ល្អ​បន្ទាប់ពី​រក​បាន Hat-Trick ប្រកួត​ចុងក្រោយ​ពេល​ឈ្នះ​លុង​ហ្សាំ​បួរ​។

អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​ឈរ​លេខ​បី​ក្នុង​ពូ​ល C នេះ​មាន 9 ពិន្ទុ​ស្មើគ្នា​ជាមួយ​អេ​ស្ប៉ា​ញ​ដែល​ឈរ​លេខ​ពីរ ខណៈ​ក្រុម​ស្លូ​វ៉ា​គី​មាន 12 ពិន្ទុ​ឈរលើ​គេឆ្លងកាត់​បួន​ប្រកួត​ដូចគ្នា​។​ ​ងាក​ទៅ​មើល​ក្រុម​អេ​ស្ប៉ា​ញ​វិញ មាន​កីឡាករ​ចំនូល​ថ្មី​មួយចំនួន​ដែល​ត្រូវបាន​គ្រូបង្វឹក Vicente del Bosque កោះហៅ​ដូចជាខ្សែប្រយុទ្ធ Juanmi Jimenez និង​ខ្សែបំរើ Vitolo Machin មកពី Malaga និង Sevilla​។

គ្រូបង្វឹក Vicente del Bosque មាន​គំរោង​មិន​ផ្លាស់​ជំរើស 11 នាក់​ដំបូង​ឡើយ គឺ​ជំរើស​ពេលដែល​អេ​ស្ប៉ា​ញ​ចាញ់​ស្លូ​វ៉ា​គី​កាលពី ខែតុលា 2-1 នោះ​។ រំលឹកថា មកដល់ពេលនេះ​អេ​ស្ប៉ា​ញ​មិនដែល​ចាញ់​ឡើយ​លើ​ទឹកដី​ខ្លួនឯង 29 ប្រកួត​ចុងក្រោយ ក្នុងនោះ​ឈ្នះ 25 ប្រកួត ស្មើ​បួន​ប្រកួត​។


តែ​ការប្រកួត​យប់​នេះ​នឹង​មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ Chelsea, Diego Costa ឡើយ​ដែល​កំពុងមាន​បញ្ហា​ស​សៃ​ពួ​ជើង ខណៈ​តំណែង​នេះ​អាច​ជំនួស​ដោយ​ខ្សែប្រយុទ្ធ Juventus, Alvaro Morata បង្ហាញខ្លួន​លើកដំបូង​អោយ​ក្រុម​ជំរើសជាតិ​៕

Post a Comment

 
Top